កាលពីល្ងាចថ្ងៃទី៤ ខែមេសា កន្លងទៅនេះ ផេកហ្វេកប៊ុកផ្លូវការរបស់លោកវណ្ណដា បានធ្វើការបង្ហោះនូវរូបភាព PhotoShoot មួយដែលលោកវណ្ណដា ធ្វើការកាន់នូវកញ្ចប់ទំនិញដែលមានស្លាកសញ្ញាក្រុមហ៊ុន Foodpanda ដោយអបជាមួយ Caption ថា សួស្ដីអ្នកទាំងអស់គ្នា! ថ្ងៃនេះ ខ្ញុំមកវិញជាមួយនឹងការប្រកាសខ្លួនជា KOL មួយរូបនៃ foodpanda ដែលពួកយើងនឹងមានអ្វីប្លែកជាមួយគ្នាឆាប់ៗនេះ Stay tune…។ យ៉ាងណាមិញ ដែលពាក្យថា KOL នេះគឺជាពាក្យពេញថា Key Opinion Leader ដែលមានមានអត្ថន័យស្រដៀងទៅ Influencer ឬ Brand Ambassador ដែរ ប៉ុន្តែទាស់ត្រង់ថា KOL ជាអ្នកជាដែលមានអាជីពការងារ ឬជំនាញផ្នែកណាមួយផ្សេងទៀត ដែលមានមិនផ្តោតសំខាន់តែលើការផ្សព្វផ្សាយផលិតនោះទេ។
អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៏ទៅទៀតនោះ យើងសង្កេតឃើញថា ផេក Facebook ផ្លូវការទាំងផលិតកម្មបារមី Sophia Kao ក្រុមរាំ Polarix Khmeng Khmer និង VanThan ក៏បានចែករំលែកនូវរូបភាព PhotoShoot របស់ខ្លួននឹងប្រកាសជាសាធារណៈអំពីការកិច្ចសហការនេះផងដែរ។ អ្វីដែលមិននឹកស្មាននោះគឺ នៅក្នុងឃ្លា Lyric មួយនៃបទចម្រៀង Catch me if you can ដែលបានចេញកាលពីខែសីហាឆ្នាំមុន បានសរសេរថា All eyes on me ពេលដែលឈរលើវេហា ស្រីៗកម្មង់ខ្ញុំដូចជា FoodPanda ។ មានអ្នកគាំទ្រជាច្រើនបូករួមជាមួយ Admin ផងដែរក៏មានការងើយឆ្ងល់ថា តើបុព្វហេតុដែលធ្វើអោយក្រុមហ៊ិនដឹកជញ្ជូនអាហារដ៏ធំមួយនេះចាប់ផ្តើមសម្លឹងមើលលោកវណ្ណដា និងក្រុមការងារដើម្បីសហការលើការងារ ក្រោយពីការចេញបញ្ចេញបទចម្រៀងដែលមានការ Mention ពីក្រុមហ៊ុនរបស់ខ្លួន ឬពិតជាមានគម្រោងអ្វីមួយជាមួយគ្នាជាក់ជាពុំខានតាំងពីមុនពេលបទចម្រៀងនេះចេញជាផ្លូវការមកម្ល៉េះ ដោយហេតុថាគ្រាន់តែភាគីទាំងពីរមិនទាន់ប្រកាសពេលវេលាជាផ្លូវការ ដើម្បីអោយសាធារណៈជនដឹងលឺតែប៉ុណ្ណោះ។
ដោយឡែកយើងសង្កេតឃើញលោកមានការមមាញឹកមែនទែនសម្រាប់រយៈពេលចុងក្រោយនេះ ដែលក្រុមការងាររបស់លោកចាប់ផ្តើមមានសហការជាមួយក្រុមហ៊ុនធំៗជាច្រើនដូចជា Cellcard, Boxing Energy Drink, Hanuman រួចមកហើយ ហើយនេះជាក្រុមហ៊ុនថ្មីចុងក្រោយបង្អស់ ដែលលេចចេញព័ត៌មានមក។ ដូចនេះ Admin ក៏ដូចជាអ្នកគាំទ្ររបស់លោកសង្ឃឹមថានឹងបានទស្សនា MV ចម្រៀងថ្មីរបស់លោកក្រោមកិច្ចសហការមួយនេះដែលនឹងធ្វើអោយអង្រួនអារម្មណ៏របស់មហាជនអ្នកគាំទ្ររបស់លោកឆាប់ៗខាងមុខនេះ៕
អត្ថបទដោយ Calvin Nann