BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ងាត់ៗលេចមុខលោក​វណ្ណដានិងតារារ៉េបល្បីៗរបស់ថៃនៅក្នុងStudioតែមួយ

ថ្ងៃព្រហស្បតិ៍, 31 ខែមីនា 2022 14:11  BeeTube News

-6

នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពីសំណាក់មហាជន និង បណ្តាញវេបសាយថ៍សារព័ត៌មានជាច្រើនទាំងខ្មែរ និងបរទេស បានចុះផ្សាយអំពីការជួបជុំគ្នាដែលគ្រប់គ្នាពុំដែលនឹកស្មានដល់រវាង តារាចម្រៀងរ៉េបកម្ពុជា លោកវណ្ណដា​និងតារាចម្រៀងរ៉េបថៃដ៏ល្បី F.HERO និង Producer Nino ដែលទទួលបានពានរង្វាន់ជាច្រើនផងដែរ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញ លោក F.Hero ជាតារារ៉េបរបស់ថៃដែលធ្លាប់ច្រៀងរួមគ្នាជាមួយនឹងលោក BamBamដែលជាតារាចម្រៀងថៃកាត់កូរ៉េនិង​លោកSpriteដែលជាតារាចម្រៀងរ៉េបវ័យក្មេងរបស់ថៃនិងជាម្ចាស់ពាន The Rapper របស់ស្ថានីយ៍ទូរទស្សន៍ថៃ Workpoint បានធ្វើការចែករំលែកនូវរូបភាពពីរក្នុងថ្ងៃតែមួយគឺរូបទី១ បានចែករំលែកអបជាមួយពាក្យថា ONE LOVE UNDER HIPHOP​ ដែលមានន័យថា ក្តីស្រឡាញ់ដែលស្ថិតក្រោមតន្រ្តី​ HIP HOPតែមួយនិងរូបភាពជួបជុំអាហាររួមគ្នាជាមួយក្រុមការងារជាច្រើនអ្នកទៀតផងដែរ មិនយូរប៉ុន្មាន លោកក៏បានចែករំលែករូបមួយផ្សេងទៀតដែលមានរូបលោកវណ្ណដា និង Producer Nino ដែលស្ថិនក្នុងStudioធ្វើបទចម្រៀងជាមួយគ្នាអបជាមួយ Caption ថា We’re making history ដែលមានន័យជាភាសាខ្មែរថា យើងនឹងបង្កើតប្រវតិ្តសាស្ត្រមួយ ។

-7

អ្វីដែលកាន់តែពិសេសទៅទៀតនោះគឹតារារ៉េបថៃម្នាក់ទៀតគឺលោក Sprite បានផុសរូបរួមគ្នាមួយជាមួយលោកវណ្ណដា និងបានយកចំណងជើងបទចម្រៀងរបស់លោកវណ្ណដាមួយក្រោមចំណងជើងថា​ “Time To Rise” នៅក្នុង Caption របស់លោកផងដែរ។ ប៉ុន្តែយើងសង្កេតឃើញថា Account ឬផេកផ្លូវការរបស់លោក មិនមានការផុសអ្វីអំពីព្រឹត្តិការណ៏ទាំងអស់នេះនោះទេ។

-5

យ៉ាងណាមិញ​ ក្រោយពីការផុសរូបជាច្រើនសន្លឹករបស់តារារ៉េបថៃល្បីៗនៅលើបណ្តាញសង្គម Instagram ទាំងនេះបានធ្វើអោយអ្នកគាំទ្ររបស់ប្រទេសនីមួយៗមានការត្រេកអរនិងចង់ឃើញការសហការច្រៀងរួមគ្នារបស់Idolពួកគេជាខ្លាំង ពីព្រោះថាកម្រនឹងមានព្រឹត្តិការណ៏នៃការផលិតបទចម្រៀងរវាងប្រទេសកម្ពុជានិងថៃបែបនេះខ្លាំងណាស់។

អត្ថបទដោយ Calvin Nann & Mao KuyDorng 


ថ្ងៃព្រហស្បតិ៍, 31 ខែមីនា 2022 14:11  BeeTube News