BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa & Vanthan ចាប់ដៃគ្នាច្រៀងបទថ្មី “អូនចាំទេៗ”

ថ្ងៃព្រហស្បតិ៍, 21 ខែកញ្ញា 2023 15:12  BeeTube News

2023-09-21 14.56.10 (1)

BrotherlyHood ដៃគូកំពូលតារាចម្រៀងរ៉េបប្រចាំបារមីមួយគូនេះកំពុងត្រៀមចាប់ដៃគ្នាសាជាថ្មីផលិតបទថ្មីរួមគ្នាមួយទៀតមែនរឺទេ? កាលពីយប់ថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ ដៃគូចម្រៀងម្ចាស់បទ«កំលោះស្រុកខ្មែរ» លោកវណ្ណថាន បានធ្វើការទំលាក់ឃ្លីបវិដេអូចំរៀងខ្លីមួយរបស់លោករួមគ្នាជាមួយនឹងលោកវណ្ណដានៅលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយនឹងប៉ារ៉ូលខេបសិនចំរៀងខ្លីដ៏ទាក់ទាញនៅខាងលើវិដេអូនោះថា «អូនចាំទេៗៗ» រួមជាមួយនឹង Emoji រូបខួរក្បាល និងការគិត។ 

2023-09-21 14.55.58

ទាក់ទងនឹងការបង្ហោះនេះដែរ សង្កេតឃើញថាលោកវណ្ណដា និងលោកវណ្ណថានកំពុងតែអង្គុយធ្វើបទនេះជាមួយគ្នាបណ្តើរ និងច្រៀងទៅតាមចង្វាក់ភ្លេងជាមួយគ្នាបណ្តើរយ៉ាងជក់ចិត្តតែម្តង និងបន្ទាប់មកអ្នកទាំងពីរក៏លើកកែវជល់គ្នាឡើងយ៉ាង Chill & Fun ក្នុងការ Making Song នេះឡើងជាមួយគ្នា។ 

2023-09-21 14.56.05

ខណៈដែលលោកវណ្ណថានក៏បានឆ្លៀតបន្ថែមនៅក្នុងខមមែនយ៉ាងលេងសើចថា«ចាំអត់ពេលជល់កែវជាមួយបង (Emoji សើច)» ដែលបណ្តាលអោយអ្នកគាំទ្រមួយចំនួនប្រតិកម្មយ៉ាងលេងសើចទៅវិញថា«ចាំតើជល់ហើយដាច់ហ្នឹងមែន»។ ចំណែកឯបណ្តាអ្នកគាំទ្រជាច្រើនទៀតក៏បានចាប់ផ្តើមបង្ហាញការអន្ទះអន្ទែងនៅក្នុងការរង់ចាំបទចម្រៀងថ្មីរបស់ពួកគេមួយនេះ។ 

2023-09-21 14.56.14

គួររំលឹកផងដែរថា បទ«កំលោះស្រុកខ្មែរ» របស់ពួកគេទាំងពីរបានចេញឡើងកាលពី៥ខែមុន នៅក្នុងអំឡុងដើមខែមេសា និងទល់ពេលនេះទទួលបានចំនួនទស្សនារហូតដល់ 67លាន Views ហើយ។ បទមួយនេះផងដែរក៏ត្រូវបានទាំងសរសេរ ទាំងរៀបចំ និងផលិតឡើងដោយលោកវណ្ណដា និងលោកវណ្ណថានរួមគ្នាផងដែរ។ តើនឹងមានអ្វីប្លែកនៅក្នុងស្នាដៃផលិតឡើងថ្មីដោយពួកគេទាំងពីរនាក់នេះ?

 


ថ្ងៃព្រហស្បតិ៍, 21 ខែកញ្ញា 2023 15:12  BeeTube News