តើទស្សនិកជនទាំងអស់គ្នាចង់ដឹងដែររឺទេថាបទចម្រៀងលោកវណ្ណដា "Time To Rise" រកចំណូលបានប៉ុន្មាននៅលើយូធូបសំរាប់ការទស្សនា100លានដង? ថ្ងៃនេះអេដមីនសូមធ្វើការប៉ាន់ស្មាន និងគណនាតាមការយល់ដឹងខ្លះៗរបស់អេដមីនមកកាន់អ្នកទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរបទចំរៀង "Time To Rise" នេះទទួលបានការចូលទស្សនារហូតទៅដល់100លានដងនៅលើយូធូបគិតចាប់តាំងពីថ្ងៃចេញផ្សាយដែលនៅក្នុងទី28 ខែមីនា ឆ្នាំ2021។ យោងទៅតាមគេហទំព័រ Times International មួយបានចែករំលែកតួលេខបង្ហាញពីប្រភពតាមរយៈ Youtube Videoទូទៅគឺរកបានត្រឹមតែ $0.69 ក្នុងការចូលទស្សនា1000ដងនោះទេ ដោយឡែកសំរាប់ឆាណែលផ្លូវការរបស់អ្នកសិល្បករវិញគឺស្ថិតចូលទៅក្នុងប្រភេទ Videos monetized through Content ID ដែលអាចរកចំណូលបាន $0.87 ក្នុងការចូលទស្សនា1000ដង។
លក្ខណៈល្អមួយដែលសិល្បករប្រើប្រាស់វីដេអូប្រភេទនេះ គឺព្រោះពួកគេអាចរក្សាបានកម្មសិទ្ធិបញ្ញារបស់ខ្លួន និងអាចរកចំណូលបន្ថែមទៀតពីការយក Link រឺពត៌មានមួយចំនួនអំពីវីដេអូរបស់គេទៅបង្ហោះបន្តទៀតដូចជាការធ្វើ Reaction ជាដើម។ ដូចនេះបើបទចម្រៀងនេះទទួលបាន100លានទស្សនានៅលើយូធូបយ៉ាងហោចណាស់ក៏នឹងអាចរកចំណូលបាន $87000 នៅលើយូធូប រួមផ្សំទាំងចំណូលរកបានពី Monetized through content ID តាមរយៈវីដេអូរបស់ Vlogger និងអ្នកធ្វើ Reaction ផ្សេងៗទៀត។ ប៉ុន្តែដោយសារតែលោកមានការសហការពីក្រុមហ៊ុនដៃគូតន្រ្តី Warner Music និងបារមីនោះបានន័យថាចំណូលទាំងប៉ុន្មានរបស់លោកប្រហែលជាងពាក់កណ្តាលត្រូវបែងចែកទៅអោយក្រុមហ៊ុនដៃគូតន្រ្តីនោះដែលបានទិញចំរៀងរបស់លោកយកទៅចែកចាយបន្ត។