មិននឹកស្មានថាលោកវណ្ណដា និងបណ្ឌិតកវីលោកតាគង់ណៃវិលត្រលប់មកបង្ហាញខ្លួនជាថ្មីរួមគ្នាម្តងទៀតសេាះនៅក្នុងពាណិជ្ជកម្មកន្រ្តាក់អារម្មណ៍របស់សែលកាតដែលទើបតែបញ្ចេញក្នុងថ្ងៃទី០៨ កក្កដា កន្លងទៅនេះ។ ឃើញថាកន្លងទៅនេះសែលកាតក៏ធ្លាប់បានបង្ហាញTeaserពាណិជ្ជកម្មខ្លីៗរួចមកហើយដូចជាបញ្ចេញឡានក្រហមស្រស់ក្នុងយុគៈបច្ចេកវិទ្យាទំនើបនៅផ្តុំគ្នានិងខិតចូលគ្នាជាមួយវត្ថុផ្សេងៗទៀត។ ខ្លឹមសារនៃពាណិជ្ជកម្មទាំងមូលក៏ហាក់ច្បិចលើកឡើងបង្ហាញលោកវណ្ណដាពាំនាំយកលោកតាគង់ណៃមករួមគ្នាខិតក្បែរចូលគ្នានៅក្នុងសម័យកាលដែលគ្រប់យ៉ាងអាចតភ្ជាប់គ្នាបាន។ឥលូវពិតជាបានទទួលជ្រាបច្បាស់បន្ថែមនៅពីលើបទ«Timeto Rise»ដែលជាbackground Musicនៃពាណិជ្ជកម្មមួយនេះ សំដៅដល់សម័យកាលដែលម្នាក់ៗអាចធ្វើអ្វីៗដែលខ្លួនចង់ ឈរនៅលើបច្ចេកវិទ្យាទំនើបរីកលូតលាស់នៅគ្រប់ទីកន្លែង ទាំងលឿន និងរហ័ស និងអាចតភ្ជាប់គ្នាឥតដែនកំណត់ ក៏ដូចជាការផ្តល់ជូនពីសែលកាតនូវសេវាឥតដែនកំណត់របស់ស៊ីមសែលកាតឈ្មេាះ«Timeto Rise»។ តាមរយៈស៊ីមសែលកាតមួយនេះលោកអ្នកក៏អាចស្តាប់តន្រ្តីឥតដែនកំណត់ផងដែរតាមរយៈសេវាកម្មចំរៀងDigitalនៅលើSportify។ មិនតែប៉ុណ្ណេាះថែមទាំងទទួលបានការផ្តល់ជូនពិសេសពីលោកវណ្ណដាមានដូចជាកាដូដែលមានរូបវណ្ណដាផងដែរ។