កាលពីថ្ងៃទី១ ខែមេសាកន្លងទៅនេះ ក្រុមហ៊ុនស្រាបៀហនុមានបានជ្រើសរើសទំលាក់បទចម្រៀង Theme Song ផ្លូវការមួយរបស់ពួកគេដែលមានរសជាតិចម្លែកមែនទែននៅក្នុងថ្ងៃ April Fool Day។ សង្កេតឃើញថានៅរយៈពេលមួយថ្ងៃមុនចេញផ្សាយបទចម្រៀងនេះជាផ្លូវការ លោកវណ្ណដា ម្ចាស់បទច្រៀង Theme Song មួយនេះ បានទំលាក់ Teaser Poster និង Update រូបភាព Cover បទចម្រៀងនេះយ៉ាងប្លែកទាក់ទាញភ្នែកនៅលើបណ្តាញសង្គមដោយមានប្រើនូវរូបភាពរំលេចផ្ទាំងអក្សរ LED ពណ៌ផ្កាឈូកចិញ្ចាំងចិញ្ចែងជាចំណងជើងបទចម្រៀងឡើងថា« Hanuman Nights»។ តាមរយៈបទចម្រៀងមួយនេះផងដែរ ក្រុមហ៊ុនស្រាបៀហនុមានក៏បានសរសេររៀបរាប់អោយដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ពួកគេឡើងថា«នេះគឺពិតជាផ្តល់នូវអារម្មណ៍ឡូយបែបថ្មី និងបទពិសោធន៍នៃវិសាលភាពកាន់តែអស្ចារ្យ ដូចគ្នានឹងវិសាលភាពនៃរសជាតិស្រាបៀរហនុមានអ៊ីចឹងដែរ»។ចំណែកលោកវណ្ណដាក៏បានបង្ហើបតំរុយខ្លះៗលើបទចម្រៀងនេះនៅមុនពេល Release Full M/V ផងដែរ ដោយបានភ្ជាប់ជាមួយនឹងខេបសិនលើការបង្ហោះរូបភាពសកម្មភាពថតសម្តែងបទនេះរបស់លោកថា«Got a new flavor for y’all this week stay tuned» ដោយប្រើជាមួយនឹង Emojiរូបស្រាបៀ និងដុំទឹកកក។ ដូចទៅនឹងអត្ថន័យនៃចំរៀងរបស់លោក So Cool So Icy ដែលប្រៀបដូចជាភាពត្រជាក់នៃស្រាបៀ។ យ៉ាងណាមិញផងដែរ គិតមកត្រឹមរយៈពេលចេញផ្សាយ១ថ្ងៃប៉ុណ្ណោះ បទចម្រៀង«Hanuman Nights»នេះ កំពុងតែទទួលបានចំណាត់ថ្នាក់ Trending លេខ៣នៅលើតារាងយូធូបកម្ពុជា ដោយមានចំនួនអ្នកចូលទស្សនារហូតដល់លើសពី៦សែនដងឯណោះ។ តើទស្សនិកជនពេញចិត្ត New Flavor បទចម្រៀងនេះកម្រិតណា តោះខមមែនប្រាប់ទាំងអស់គ្នាផងណា!