BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa ចូលរួមកម្មវិធី The Rapper Cambodia Icebreaker Party!

ថ្ងៃពុធ, 16 ខែសីហា 2023 12:01  BeeTube News

359088205_228139996840078_7984195781978904517_n (1)

បន្ទាប់ពីការប្រឡងផ្ទាល់នៃកម្មវិធី The Rapper Cambodia នៅ​​​តាមបណ្តាខេត្តក្រុងត្រូវបានប្រកាសចប់កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ កាលពីពេលថ្មីៗនេះ កម្មវិធី The Rapper Cambodia ទើបតែបានចែករំលែកដំណឹងថ្មីមួយដល់ទស្សនិកជនទាក់ទងនឹងឳកាសចូលទស្សនាការថត TV Show The Rapper Cambodia នេះផ្ទាល់ទាំង១២វគ្គតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន។

366928429_251645647794852_2059840699648290420_n

យ៉ាងណាមិញ ថ្វីបើមិនមានការចែករំលែកណាមួយទាក់ទងនឹងវគ្គបន្តនៃកម្មវិធី The Rapper Cambodia នេះទេ ស្រាប់តែកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ នៅលើ Story របស់​​​ផលិតកម្មបារមី ក៏ដូចជា​​​ The Rapper Cambodia បានធ្វើការចែករំលែកឡើងពីសកម្មភាពនៃពិធីជប់លៀងមួយរបស់ក្រុម The Rapper Cambodia ដែលហៅថា The Rapper Cambodia Icebreaker Party។ 

2023-08-16 11.57.51

ដោយនៅក្នុងនោះ មានទាំងបេក្ខជនចូលរួមប្រកួត និងក្រុមការងារនៃកម្មវិធីបានអញ្ជើញចូលរួម ចែករំលែកភាពស្និទ្ធស្នាល និងផ្តោះប្តូរសមត្ថភាពគ្នាទៅវិញទៅមកនៅក្រោមបរិយាកាសតន្រ្តី Hip Hop ដ៏រន្ថើនសប្បាយរីករាយ។

361372368_236579592634791_542708361740476920_n

គួរបញ្ជាក់ផងដែរ កម្មវិធីមួយនេះបានរៀបចំធ្វើឡើងនៅឯ Rooftop នៃសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ អ្វីដែលគួរអោយចាប់អារម្មណ៍ផងដែរ តាមរយៈ Story ដែលត្រូវបានបង្ហោះនោះ ក៏មានជាប់ដោយវត្តមានរបស់លោក Mann VannDa ផងដែរ កំពុងងក់ក្បាលទៅតាមចង្វាក់ភ្លេងខណៈដែលមានបេក្ខជនម្នាក់កំពុងបង្ហាញសមត្ថភាពរ៉េបមកកាន់លោក។

2023-08-16 11.57.45

 នៅលើ Story បានភ្ជាប់ជាមួយនឹងខេបសិនផងដែរថា«Imagine you got to drop your bar in front of VD. Stay tuned for the show…»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?

 


ថ្ងៃពុធ, 16 ខែសីហា 2023 12:01  BeeTube News