BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa ទៅសម្តែងនៅ Takao Rock Festival តៃវ៉ាន់

ថ្ងៃសុក្រ, 25 ខែសីហា 2023 15:46  BeeTube News

2023-08-25 15.41.12 (1)

កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ លោកវណ្ណដាបានចែករំលែកដំណឹងថ្មីមួយទាក់ទងនឹងមានការចូលរួមសម្តែងរបស់លោកនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់តៃវ៉ាន់មួយដែលមានឈ្មោះ Takao Rock Festival ដែលនឹងធ្វើឡើងរយៈពេលពីរថ្ងៃនៅក្នុងថ្ងៃទី០៨​​​ និងទី០៩ ខែតុលាខាងមុខនេះ។

2023-08-25 15.43.16

​ពិតជាមានការភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីលោកវណ្ណដាទើបតែបានចូលរួមនៅក្នុងការសម្តែងមួយនៅឯប្រទេសជប៉ុនកាលពីពាក់កណ្តាលខែកក្កដាថ្មីៗនេះទេ។ យ៉ាងណាមិញសំរាប់កម្មវិធីប្រគំតន្រ្តីថ្មីរបស់លោកវណ្ណដាមួយនេះ ក៏សង្កេតឃើញថាមានភាពថ្មីប្លែក និងទាក់ចិត្តបានដូចគ្នា។ 

2023-08-25 15.44.27

ដោយការប្រគំតន្រ្តី Takao Rock របស់ប្រទេសតៃវ៉ាន់នេះ ត្រូវបានធ្វើឡើងនៅឯមជ្ឈមណ្ឌល Kaohsiung Pop Center ក្បែរកំពង់ផែ Kaohsiung នេះតែម្តង ជាមួយនឹងខនសេបដ៏ប្លែកគឺទាក់ទងនឹងការបង្កើតពិភពបែប Fantasy នៅតាមបណ្តោយមាត់ទន្លេ Dougoនេះតែម្តង រឺហៅម្យ៉ាងទៀតថា Love River ដែលចូលរួមបង្កើតឡើងដោយក្រុមបិសាច Alien តូចៗរីករាយទៅតាមបរិយាកាសតន្រ្តី។

2023-08-25 15.44.33

យ៉ាងណាមិញផងដែរ សង្កេតឃើញថាសិល្បករនឹងចូលរួមការសម្តែងនេះគឺមានដូចជាThe Dinosaur’s Skin, The Shine&Shine&Shine&Shine, A Root, P!SCO, DSPS,Wendy Wander ជាដើម។ កាលពីព្រឹកមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Takao Rock ក៏បានចែករំលែកអោយដឹងថា សំបុត្រ Pre-Sale នៃការប្រគំតន្រ្តីនេះក៏ត្រូវបានលក់អស់ផងដែរ។ ចុះចំណែកទស្សនិកជនវិញមានបំណងចូលរួមការប្រគំតន្រ្តីមួយនេះដែររឺទេ?

2023-08-25 15.44.21


 


ថ្ងៃសុក្រ, 25 ខែសីហា 2023 15:46  BeeTube News