BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ Vannda ទទួលបានចំណូលប៉ុន្មានពីការ Stream បទ “Time to Rise” 1 លានដងនៅលើ Spotify?

ថ្ងៃចន្ទ, 24 ខែតុលា 2022 16:47  BeeTube News

ក្នុងពេលថ្មីៗនេះលោកវណ្ណដាបានបង្ហាញការអរគុណទៅកាន់អ្នកចូលស្តាប់បទ «Time to Rise» នៅលើហ្វេសប៊ុកផ្លូវការរបស់លោកដែលធ្វើអោយបទចម្រៀងមួយបទនេះទទួលបានការ Stream រហូតទៅដល់១លានដងហើយនៅលើ Spotify។ យោងទៅតាមគេហទំព័រមួយដែលមានឈ្មោះថា dittomusic បានបង្ហោះនូវអត្ថបទមួយទាក់ទងពីពត៌មានតើ Spotify បង់លុយប៉ុន្មានចំពោះការ Stream មួយដងនៅក្នុងឆ្នាំ២០២២នេះ។ អាចធ្វើអោយយើងទាញចូលការសន្និដ្ឋានមួយអោយដឹងថាសិល្បករនៅកម្ពុជារបស់យើងអាចរកចំនូលបានប៉ុន្មានពីការ Stream បទចម្រៀងនៅលើ Spotify របស់ពួកគេ។ ដោយសិល្បករជួរមុខរបស់យើងគឺមានលោកវណ្ណដា ដែលអាចអោយយើងយកមកសិក្សាស្រាវជ្រាវបាន។ តាមរយៈគេហទំព័រដដែលនេះបានអោយដឹងថាជាធម្មតា​​​ការ Stream ម្តងអាចទទួលបានប្រាក់ចន្លោះពី $0.003 ទៅ 0.005$ ជាមធ្យម។ 

Vannda ចំណូលStream លើ Spotify

ប៉ុន្តែការបង់ប្រាក់នេះគឺវាអាស្រ័យទៅតាមប្រទេសនីមួយៗទៀតផង ដូចជាប្រទេស Portugal រឺប្រទេសកម្ពុជា ដែលមានប្រជាជនបង់លុយប្រចាំខែកំរិតទាបអាចថាត្រឹម $3 ក្នុងមួយខែ អាចធ្វើអោយសិល្បកររបស់យើងទទួលបានការបង់ប្រាក់ក្នុង 1 Stream ត្រឹមតែ​​​ $0.0018 ប៉ុណ្ណោះ ម្ល៉ោះហើយបើគិតទៅសំរាប់បទចំរៀង «Time to Rise» របស់លោកវណ្ណថាដែលទទួលបានការ Stream 1 លានដងនៅលើ Spotify អាចធ្វើអោយលោកទទួលបានប្រាក់ចំនួនប្រហែល $1800 ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតដោយសារតែ​​​ Spotify មានគោលការណ៍បង់ប្រាក់បែងចែកសំរាប់ទៅអោយសិល្បកររឺផលិតកម្មចំនួន ៧០% និង៣០%ទៀតសំរាប់ Spotify។ យ៉ាងណាមិញផងដែរក្រុមហ៊ុនបារមីក៏មានដៃគូសហការផ្សព្វផ្សាយជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Publisher Warner Music Group ផងដែរ ដូចនេះការបែងចែកទៅកាន់ក្រុមហ៊ុនដៃផងដែរ។ អ្វីដែលសំខាន់សំខាន់នោះមិនត្រឹមតែចំណូលនោះទេ តែការទទួលបានការទទួលស្គាល់នៅលើប្រព័ន្ធបណ្តាញចាក់ចម្រៀងដ៏ធំមួយនេះគឺជាអ្វីដែលគ្រប់តារាចម្រៀងចង់បានផងដែរ។


ថ្ងៃចន្ទ, 24 ខែតុលា 2022 16:47  BeeTube News