ខនសេបបទនីមួយៗរបស់លោកវណ្ណដាសង្កេតឃើញថាសុទ្ធតែមានភាពប្លែកៗ និងគួរអោយចាប់អារម្មណ៍ រាប់ចាប់តាំងពីបទចុងក្រោយបំផុតរបស់លោកដូចជាបទ«មហិច្ឆតា» ដែលរំលេចឡើងនូវការអរគុណទៅកាន់អ្នកគាំទ្រដែលមានចំនួន ៤លាន Subscriber ក៏ដូចជាបទ«Time To Rise» ដែលផ្តោតទៅលើអត្ថន័យលើកស្ទួយមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ បណ្តាអ្នកគាំទ្ររបស់លោកកាន់តែប្លែកអារម្មណ៍ម្តងទៀតហើយ បន្ទាប់ពីឃើញឃ្លីបវិដេអូចម្រៀងថ្មីរបស់លោកត្រូវបានចែករំលែកឡើងនៅលើ Story។ បន្ទាប់ពីចេញផ្សាយបទចុងក្រោយបំផុត«មហិច្ឆតា» កាលពី២ខែមុន លោកវណ្ណដាបានវិលត្រលប់មកបង្ហើបជាមួយនឹងបទថ្មីម្តងទៀតតាមរយៈការបង្ហោះឡើងនៅលើ Story របស់លោក។
ដោយបទចម្រៀងនោះមានរំលេចឡើងនូវរសជាតិស្នេហាយ៉ាងសោកសៅដែលហាក់ដូចជាបង្ហាញឡើងនូវការដើរចេញពីស្នេហានៅក្នុងអតីតកាល ចំណែកឯសាច់ភ្លេងវិញគឺមានភាពលន្លង់លន្លោចយ៉ាងមនោសញ្ចេតនាកំសត់។ ខណៈបែបនេះផងដែរ ក៏ហាក់ដូចជាបាននាំយកអារម្មណ៍ទស្សនិកជនទៅកាន់បទចម្រៀងចាស់ៗប្រភេទស្នេហារបស់លោកវិញ ដែលមានដូចជាបទ«ឈឺទេ» បទ«កុលាបខ្មៅ» បទ«គេជាអ្នកណា?» បទ«មេឃភ្លៀងហើយអូន» និងបទ«ចម្រៀងជូនEx» ជាដើម។
យ៉ាងណាមិញសង្កត់ធ្ងន់បានថានៅលើប៉ារ៉ូលចម្រៀងបទថ្មីរបស់លោកវណ្ណដាមួយចំនួននេះរួមមានអត្ថន័យដូចជា «Cuz I Can not stay ឈឺបេះដូងដូចត្រូវបេ» និង«បងមិនចង់វិលវិញទេ» ជាដើម។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះអត្ថន័យបទថ្មីមួយបទនេះរបស់លោកវណ្ណដា?