ស្របពេលដែលកម្មវិធី Asean Music Showcase Festival 2022 កាន់តែកៀកខិតចូលមកហើយនៅក្នុងថ្ងៃ ១០ និងទី១១ ខែកញ្ញាឆាប់ៗខាងមុខនេះ សិល្បករបារមី៣រូបដែលត្រូវមានវត្តមានចូលរួមសម្តែងដោយផ្ទាល់នៅក្នុងប្រទេសសឹង្ហបុរីក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លះៗមកកាន់បណ្តាអ្នកគាំទ្រក្នុងស្រុក និងអន្តរជាតិអំពីដំណើរការនៃកម្មវិធីដែលនឹងជិតចូលមកដល់។ សិល្បករបារមីមានកិត្តិយសចូលរួមសម្តែងតំណាងអោយប្រទេសកម្ពុជាក្នុងការបង្ហាញសិល្បៈតន្រ្តីខ្មែរនៅលើឆាកអន្តរជាតិ និងពង្រីកទីផ្សារអន្តរជាតិគឺរួមមានកំពូលរ៉េបភ័រលោកកវណ្ណដា កំពូលតន្រ្តីករ លោកវណ្ណថាន និងកំពូលតារាចម្រៀងស្រីតែម្នាក់គត់ប្រចាំផលិតកម្មបារមីដែលមានភាពប៉ិនប្រសប់ប្រើប្រាស់ភាសាអង់គ្លេសកញ្ញាSophia Kao។ ក្នុងឳកាសនោះផងដែរ ពួកគេបានចែករំលែកជូនជាដំណឹងសំរាប់អ្នកគាំទ្រខ្មែរនៅក្នុងប្រទេសសឹង្ហបុរីអាចធ្វើការទិញសំបុត្រចូលរួមទស្សនាបានផងដែរនៅក្នុងតំលៃ៣៥ដុល្លាសឹង្ហបុរី។
គួរបញ្ជាក់ផងដែរ ទីតាំងរៀបចំកម្មវិធីនេះគឺធ្វើឡើងនៅក្នុងឧទ្យាន Haw Par Villa ដោយមានសិល្បករល្បីៗនៅក្នុងបណ្តាប្រទេសអាស៊ានអញ្ជើញចូលរួមសម្តែងជាច្រើននាក់ផងដែរ។ នៅក្នុងនោះផងដែរ មានដូចជាសិល្បករមកពីប្រទេសថៃដូចជាក្រុមផលិតកម្ម High Cloud Entertainment, Hype Train និងYUPP និងនៅក្នុងប្រទេសឥណ្ឌូនេស៊ីមានលោក Pamungkasម្ចាស់បទដ៏ល្បីចំណងជើង «To the bone»។ ចំនែលនៅក្នុងប្រទេសភីលីពីនវិញក៏បានពាំនាំយកសិល្បករមានជំនាញតន្រ្តីខុសៗគ្នាទាំង៧យ៉ាងរួមបញ្ចូលដូចជាElectro R&B, dream pop, pop-R&B រីឯប្រទេសសឹង្ហបុរីម្ចាស់ផ្ទះវិញមានដូចជាក្រុមតន្រ្តីPost-Rockជាដើម។ ហើយប្រទេសម៉ាឡេស៊ីវិញពាំនាំយកតន្រ្តីទាំង៤បែប ដូចជាElectro-R&B, Rock Duo, City Pop, និងMath Rock។ ចំនែកប្រទែសឡាវ និងមីយ៉ាន់ម៉ាវិញបានចូលរួមជាលើកដំបូងជាមួយសិល្បកររបស់ខ្លួន មិនតែប៉ុណ្ណោះក៏នៅមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមសម្តែងមកពីប្រទេសតៃវ៉ាន់ និងឥណ្ឌាផងដែរ។