បទចម្រៀងចុងក្រោយពីក្នុងអាល់ប៊ុម Skull2រដូវកាលទី១បានផលិតចេញជាវីឌីអូចម្រៀងផ្លូវការហើយកាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅនេះ។ លោកវណ្ណដាបានច្រៀងរៀបរាប់ពីក្នុងបទចម្រៀងនេះជាហូរហែថា«នេះគឺជាបណ្តាំ Skull2…» ដែលវាពិតជាសក្តិសមទៅនឹងចំណងជើងនៃបទចម្រៀង C.O.D.A នេះពិតមែន ដែលមានអត្ថន័យពេញថា Culture Of Devoted Aspiration។ ពាក្យទំនុកច្រៀងៗល្អពង្រឹងស្មារតីអ្នកស្តាប់អោយមានទំនួលខុសត្រូវនឹងជីវីតរបស់ខ្លួនឯង ដោយមិនចាំបាច់ចំលងពីនរណា បានធ្វើអោយទស្សនិកជនជាច្រើនមានការកោតសរសើរនិងពេញចិត្តជាខ្លាំងចំពោះសារអត្ថន័យដាស់តឿននៃបទចម្រៀង។ មួយផ្នែកទៀតផងដែរ អ្នកទស្សនាខ្លះទៀតក៏មានពេញចិត្តនឹងការច្នៃវីឌីអូចម្រៀង ដោយមានការកាត់តបញ្ចូលគ្នាប្រកមដោយភាពច្នៃប្រឌិតពីមួយប្លង់ទៅមួយប្លង់ ថែមទាំងអស្ចារ្យលើសពីនេះទៀតនេះ មានតែបទចម្រៀង C.O.D.A ពីក្នុងអាល់ប៊ុម Skull2 នេះប៉ុណ្ណោះដែលមានផ្តិតយកទិដ្ឋភាពពីក្នុងការប្រគំតន្រ្តីទេសចរណ៍ខ្នាតធំ Skull Tour របស់លោកវណ្ណដា។
មួយវិញទៀតផងដែរ អ្វីដែលអ្នកគាំទ្ររបស់លោកវណ្ណដាមិនបាននឹកស្មានដល់ នៅក្នុងបទចម្រៀង C.O.D.A របស់លោកវណ្ណដាផងដែរ ក៏មានចងក្រងនូវសកម្មភាពរបស់លោកចូលរួមនៅក្នុងព្រឹត្តិការណ៍ ASEAN Music Showcase Festival នៅក្នុងប្រទេសសឹង្ហបុរីថ្មីៗនេះផងដែរ។ ឃើញថាក្នុងមួយបទនេះមានរួមបញ្ចូល Footageមកពីប្រភពខុសៗគ្នាជាច្រើន ដែលចំរាញ់បានជារសជាតិប្លែកមួយទៀតសំរាប់បទចម្រៀងលោកវណ្ណដា។ សំរាប់បទចម្រៀងនេះផងដែរទស្សនិកជនក៏អាចភ្ជាប់សេវាខលធូនរបស់សែលកាតផងដែរដោយចុច #2727#912327។ នេះជាចំណងដៃរួមសហការពិសេសមួយរវាង Cellcard និង Hanuman Beverages ផងដែរ។