BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Album Skull 2 (Season 1) និងវីដេអូចម្រៀងថ្មី VannDa រៀបចំជាស្រេចសម្រាប់ការចេញផ្សាយព្រមគ្នា ខាងមុខនេះ!

ថ្ងៃចន្ទ, 27 ខែមិថុនា 2022 11:38  BeeTube News

Life is Fun, Life is Bak Kalo លោកវណ្ណដាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តត់ជូនអ្នកគាំទ្រ របស់ខ្លួននូវ អាលប៊ុមថ្មី Skull2 រដូវកាលទី១ ដែលនឹងមានការចេញផ្សាយជាផ្លូវការនៅការបណ្តាញចាក់ចម្រៀងជាសកលលោក Spotify នៅថ្ងៃទី១​ ខែកក្កដា និងនៅថ្ងៃទី៣ នៅលើ​ YouTube នាខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី ២៥ ខែមិថុនា កន្លងទៅនេះ ហ្វេកប៊ុកផេកផ្លូវការរបស់ លោក វណ្ណដាបានធ្វើការផុសអង្រួនផ្លូវចិត្តមិត្តយុវវ័យសារជាថ្មីជាមួយនឹង Bokkalo Vibe ដោយអបជាមួយនឹងសារមួយឃ្លាថា វីដេអូចម្រៀងថ្មី ជាមួយនឹងអាល់ប៊ុមនាថ្ងៃទី ១ ខែ កក្កដា ខាងមុខនេះ។​ មិនតែប៉ុណ្ណោះក៏មានដាក់ជាមួយនឹង #VannDaxHanuman ផងដែរ ដែលនេះ​ហើយទើប បណ្តាលអោយអ្នកគាំទ្ររបស់លោកជាច្រើនរំពឹងបាននូវតន្រ្តីបែបញាក់កន្ត្រាក់អារម្មណ៏សារជាថ្មីនៅថ្ងៃការ Release ខាងមុខនេះ។

RUN THE TOWN (17)

មិនតែប៉ុណ្ណោះ តាមរយៈអាខោន IG ផ្លូវការរបស់លោក ក៏បានធ្វើការផុសជាមួយនឹងរូបភាពពីលើអាគារមួយនៅក្បែរការិយាល័យផលិតកម្មបារមី ដោយអនុញ្ញាតអោយអ្នកគាំទ្រសួរសំណួរខ្លះៗទៅកាន់រូបលោក។ ប៉ុន្មានម៉ោងក្រោយមក លោកវណ្ណដាបានចែករំលែកសំណួរដែលអ្នកគាំទ្រសួរអំពីសុខទុក្ខរបស់លោក និងបានថែមទាំង Say នូវសារជាច្រើនថា ជាដំបូង ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសុខសប្បាយជិវិតក៏មានភាពសប្បាយរីករាយ ជីវិតក៏អាចជាការបូកគីឡូ ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរជាខ្លាំងមួយរយៈចុងក្រោយនេះ Schedule របស់ខ្ញុំពិតជាមមាញឹកខ្លាំងណាស់ ខ្ញុំបានលុបចោលការចូលរួមកម្មវិធីទូរទស្សន៏ជាច្រើន ការថតចម្រៀង និងថតវីដេអូចម្រៀងត្រូវបានធ្វើក្នុងពេលតែមួយ។ មានពេលខ្លះខ្ញុំគេងបានត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ហើយឥឡូវនេះរហូតដល់ស្នាក់នៅOfficeរបស់ក្រុមការងារទៅហើយ ហើយអ្វីដែលពិបាកចិត្តទៅទៀតនោះ ខ្ញុំស្ទើរតែគ្មានពេលបានមើលថែខ្លួនឯងដូចមុននោះទេ សង្ឃឹមថាការលះបង់ទាំងនេះនឹងអាចជួយដល់ប្រទេសជាតិ វប្បធម៏ របស់យើងទាំងអស់គ្នា។ 

DEN_5907

ចង់ដឹងថាវីដេអូចម្រៀងថ្មីនេះនឹងជាបទចម្រៀងដែលយើងពុំធ្លាប់បានស្តាប់ពីមុនមក​ ឬ ជាបទចម្រៀងពីរបទដែលលោកធ្លាប់បាន Release ចុងក្រោយនេះគឺ Parenthessis ឬ life is a game កុំភ្លេចទន្ទឹងរង់ទាំងអស់គ្នានៅថ្ងៃទី១ខែកក្តដា ខាងមុខនេះ។​ 

អត្ថបទដោយ Calvin Nann


ថ្ងៃចន្ទ, 27 ខែមិថុនា 2022 11:38  BeeTube News