ទីក្រុងPattayaទីក្រុងនៃដែនសមុទ្រនៃប្រទេសថៃជារៀងរាល់ឆ្នាំនៅក្នុងរដូវកាលបុណ្យចូលឆ្នាំម្តងៗតែងតែមានការលេងបាញ់ទឹកកំសាន្តរឺធ្វើការប្រគំតន្រ្តីនានា។យ៉ាងណាមិញសំរាប់ឆ្នាំនេះផងដែរប្រទេសថៃគ្រោងនឹងលេងឈុតធំតែម្តងដោយចាប់ឆ្នោតត្រូវប្រមូលយកសុទ្ធតែកំពូលតារារ៉េបល្បីៗជុំវិញសកលលោកមកសម្តែងនៅក្នុងការប្រគំតន្រ្តីដ៏ល្បីល្បាញរបស់ពួកគេដែលមានឈ្មោះថា Rolling Loud Thailand។ កម្មវិធីនេះផងដែរនឹងធ្វើឡើងនៅថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែមេសាខាងមុខនេះនៅក្នុងទីក្រុង Pattaya នៃប្រទេសថៃ ដោយក្នុងនោះក៏មានលំដាប់កំពូលរ៉េបផ័រប្រចាំប្រទេសកម្ពុជាលោកវណ្ណដាទៅចូលរួមសម្តែងជាកិត្តិយសផងដែរ។
នៅក្នុងចំណោមកំពូលរ៉េបផ័រល្បីៗទូទាំងសកលលោកដែលមានដូចជាJessi J Park Chris Brown F.Hero Sprite Cardi B Travis Scott ហើយក្នុងនោះក៏មានលោកវណ្ណដាម្នាក់ផងដែរបញ្ជាក់បានថាលោកវណ្ណដាស្ថិតនៅក្នុងដឺក្រខ្ពស់ធម្មតាៗជាមួយនឹងតារាបរទេសហើយ។ សង្កេតឃើញថាសមិទ្ធផលចុងក្រោយដែលធ្វើអោយលោកវណ្ណដាឈានទៅកំរិតថ្នាក់អន្តរជាតិបែបនេះគឺបទ«ជំពូក១»នៅថ្ងៃពិសេសខួបកំណើតរបស់លោក និងជោគជ័យក្នុងការងារជា Brand Ambassador របស់ក្រុមហ៊ុនភេសជ្ជៈកូកាកូឡាផងដែរ។ សង្ឃឹមថាកម្មវិធីមួយនេះនឹងធ្វើអោយលោកវណ្ណដាកាន់តែមានឈ្មោះបោះសំលេងល្បីល្បាយកាន់តែទូលំទូលាយនិងក្រោមការជួយគាំទ្រនិងផ្តល់កំលាំងចិត្តរបស់ប្រជាជនខ្មែរដ៏ធំធេង។