កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននាឡិកាដៃ Klassy Watch បានបញ្ចេញ Set ថ្មីនាឡិកាខ្លួនដែលបង្ហាញឡើងដោយតំណាង BA ជាច្រើនរូប ដោយក្នុងនោះផងដែរក៏មានតារារ៉េបពីររូប គឺជាលោកវណ្ណដា និងលោកពូឃ្លាំងផ្ទាល់។ សង្កេតឃើញថាការវាយលុករបស់ក្រុមហ៊ុន Klassy Watch លើកនេះគឺជាទ្រង់ទ្រាយមិនធម្មតា ដោយតំណាង BA របស់ពួកគេបានបង្ហាញឡើងមកជាមួយនឹងខនសិបប្លែកៗ និងមានស្ទាយល៍បញ្ចេញមន្តទាក់ទាញរៀងៗខ្លួន។
ម្យ៉ាងវិញទៀត ជាពិសេសSetនាឡិកាដៃរបស់ពួកគេក៏បានបង្ហាញឡើងជារបៀបស្ថិតនៅក្នុងស៊េរីតែមួយនៅក្នុង Collection តែម្តងដោយផ្តើមឡើងពីពាក្យថា Blade ដែលត្រូវបានពាក់ប្រើប្រាស់ឡើងដោយកំពូល Brand Ambassador របស់ពួកគេតែម្តង ដែលធ្វើអោយអ្នកប្រើប្រាស់ហាក់ទទួលបានភាពទំនើប និងស៊ីវិល័យទៅក្រុមអាយដលរបស់ពួកគេផងដែរ។
នៅក្នុងផងដែរក៏សង្កេតឃើញថាលោកវណ្ណដាមានឈ្មោះ Collectionផ្ទាល់ខ្លួនរបស់លោក ដែលហៅថា Zinvo Blade VannDa រីឯលោកពូឃ្លាំងបង្ហាញនូវ Set នាឡិកាដៃឈ្មោះ Zinvo Blade King ខណៈដែលដៃគូស្រីរបស់លោកបង្ហាញ Set ឈ្មោះZinvo Blade Women Pink Gem។ នេះគឺជាចំនុចគួរអោយចាប់អារម្មណ៍មួយដែលក្រុមហ៊ុននាឡិកាដៃខ្នាតធំប្រចាំប្រទេសកម្ពុជាលើកយកកំពូលតារារ៉េបផ័រទាំងពីររូបនៃយុគសម័យមុន និងយុគសម័យថ្មីមករួមបញ្ចូលគ្នានៅលើទំព័រតែមួយ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរ?