BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វណ្ណដា នឹងប្រគុំតន្រ្តី Solo ដំបូងនៅទីក្រុងភ្នំពេញដោយមានការចូលរួមពីកំពូលតារារ៉េបថៃល្បីៗនៅថ្ងៃស្អែកនេះ!

ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 15:53  BeeTube News

306925729_633010411511442_8248447880664717799_n

We love concerts, Vannda loves concerts as much as we do! ក្រោយពីការបញ្ចប់បេសកកម្ម Skull Tour ទាំង៤ខេត្តរួចមក ឥឡូវនេះ លោកវណ្ណដាវិញត្រឡប់ជាថ្មីសម្រាប់ការប្រគំុតន្រ្តីទេសចរណ៍ដ៏ធំដំបូងគេបំផុតនៅទីក្រុងភ្នំពេញនៅឯ The Premier Center Sensok នាយប់ថ្ងៃសៅរ៍ទី១៧ ខែកញ្ញានេះ។ ឃើញថាថ្វីត្បិតតែដំណើរបេសកកម្មការងាររបស់លោកវណ្ណដាគឺមានភាពមមាញឹកបន្តិចមែនសំរាប់រដូវកាលនេះ តែទន្ទឹមនឹងនោះលោកក៏បានបំពេញបេសកកម្មដ៏ធំមួយគឺបានរឹតចំណងអ្នកគាំទ្រតាមតំបន់នីមួយៗជាមួយនឹងគ្នា និងធ្វើអោយគ្រប់គ្នាបានស្គាល់ឥទ្ធិពលនៃតន្រ្តីកាន់តែច្បាស់។ សំរាប់សិល្បករខ្មែរដែលនឹងមានការចូលរួមសម្តែងនោះមានដូចជា Sophia Kao,Polarix,Vantha និង LacimaCartel។

303966092_633114778167672_1145724797203786404_n

ចំនែកឯសិល្បករក្រៅស្រុកវិញមានតារារ៉េបនៃប្រទេសថៃ៤រូបមកកពីផលិតកម្ម HypeTrain ដែលពួកគេក៏ធ្លាប់បានរួមសហការជាមួយលោកវណ្ណដាផងដែរនៅលើបទចម្រៀង Run the town និង Young Man។ ពួកគេទាំង៤រូបរួមមានលោក OGBobby, Sprite, Guygeegee, និង Eskiimo។ នេះក៏ជាលើកដំបូងហើយសំរាប់សិល្បករនៃផលិតកម្ម HypeTrain មកសម្តែងនៅក្នុងការប្រគុំតន្រ្តីនៃប្រទេសកម្ពុជា។

306845207_633010381511445_4562910070384626214_n

 


ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 15:53  BeeTube News