BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទថ្មីបន្ទាប់របស់ វណ្ណដា ត្រៀមចេញសប្តាហ៍នេះ ខណៈ Fan ជាច្រើនរពឹងថានឹងអាចច្រៀងរួមជាមួយ OG Bobby

ថ្ងៃអង្គារ, 07 ខែមិថុនា 2022 13:19  BeeTube News

បទថ្មីពីរបទ “រង្វង់ក្រចក និង ជីវិតគឺជាល្បែង” របស់ តារារ៉េបដ៏ល្បីរបស់កម្ពុជា​គឺលោក វណ្ណដា ទើបតែបានរសាត់ទៅមិនទាន់បានយូរប៉ុន្មានផងស្រាប់តែពេលនេះលោកបានប្រកាសត្រៀមចេញបទថ្មីមួយទៀតបាត់ទៅហើយ។ ជាការពិតបទថ្មីទាំងពីរបទរបស់លោក ដែលបានចេញកាលពីខែមុនបើគិតត្រឹមថ្ងៃនេះ ទើបតែមានអាយុ ២សប្តាហ៍ប៉ុណ្ណោះ ហើយចំនួន View របស់បទទាំងពីរគឺឡើងស្មើគ្នាតែម្តង ដែលមានចំនួន ១.២ M ដូចគ្នា។ បទទាំងពីរខាងលើភាគច្រើនលោក និយាយរៀបរាប់អំពីជីវិត ភាពស្រ្តេស នឿយហត់​ និងអារម្មណ៍តប់ប្រមល់នៅក្នុងជីវិត ហើយឋិតនៅក្នុងអាល់ប៊ុម Skull ២ រដូវកាលទី ១ នៅក្នុង Episode ១។ 

-15

សម្រាប់បទថ្មី ដែលលោកត្រៀមនឹងចេញនៅចុងសប្តាហ៍នេះគឺ ជាបទដែលឋិតនៅក្នុង អាល់ប៊ុម Skull ២ រដូវកាល ទី១ ក្នុង Episode ១.៥។ បើតាមការសរសេរបង្ហោះនៅលើគណនី ហ្វេសប៊ុក និង YouTube ផ្លូវការរបស់លោក កាលពីម្សិលមិញ បានសរសេរថា បទថ្មីចេញអាទិត្យនេះហើយគឺជាបទមួយដែលខ្ញុំចូលចិត្ដជាងគេនៅក្នុងរដូវកាលទី ១ នេះ។​ ម្យ៉ាងវិញទៀត បទថ្មីនេះ ដែលនឹងចេញនៅចុងសប្តាហ៍នេះ ប្រហែលអាចជាបទដែលច្រៀងរួមគ្នាក៏ថាបាន ពីព្រោះនាពេលថ្មីៗនេះ យើងបានឃើញលោក វណ្ណដា បានបង្ហោះរូបថតបីសន្លឹកដែលមានរូបលោក ថតរួមគ្នាជាមួយលោក OG Bobby ដែលជាសិល្បករទោល​ និងជាតារារ៉េបដ៏ល្បីម្នាក់មកពីប្រទេសថៃ។ ចំណុចដែលគួរឲ្យកត់សម្គាល់ខ្លាំងជាងហ្នឹងទៀតនោះ​គឺ Short Video ដែលលោកទើបតែបានបង្ហោះកាលពីមិ្សលមិញ។

285826445_565155951630222_5674446255679068393_n

នៅក្នុង វីដេអូនេះ យើងឃើញមានទាំងសកម្មភាពនៃការថត MV ចាស់ និង MV ថ្មី ដូចជា សកម្មភាពនៃការប្រគុំតន្រ្តីរបស់លោក ការថតនៅក្នុងបទ​ Run the Town សកម្មភាពលោកកោសដូង សកម្មភាពដើរផ្សារ និង​សកម្មភាពជិះម៉ូតូ ATV ជាដើម។ ទោះបីជាយ៉ាង ណាក៏ដោយ បើតាមការសន្និដ្ធាន យើងអាចនិយាយបានថា បទលើកនេះ គឺអាចជាបទចម្រុះដែលលាយបញ្ចូលគ្នានូវសកម្មភាពជាច្រើន។ សម្រាប់មតិរបស់ ហ្វែនៗវិញ ជាពិសេស បើតាមការខំមិននៅខាងក្រោម ពួកគាត់ បាននិយាយបែបកំប្លែងថា “តាំងមកបង្អើល Fans ឲ្យជ្រួលជ្រើមទៀតហើយ”។ សម្រាប់អ្នកខ្លះទៀតបានខំមិនថា “ Wow! Can’t Wait!” “So excited; can’t wait” “ Always Proud of You My Love” និង “Surprise! Surprise! Everybody, the King is Back” ជាដើម។ 

អត្ថបទដោយ KuyDorng 


ថ្ងៃអង្គារ, 07 ខែមិថុនា 2022 13:19  BeeTube News