BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa ធ្វើអោយផ្អើលវៀតណាមតាមរយៈការសម្តែងបទ Not Okay But Okay Remix

ថ្ងៃចន្ទ, 11 ខែកញ្ញា 2023 15:36  BeeTube News

2023-09-11 15.28.58

សារព័ត៌មាននៅវៀតណាមចាប់ផ្តើមចុះកក្រើកពីលោកវណ្ណដា បន្ទាប់ពីលោកបានចូលរួមសម្តែងជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Rap Viet រដូវកាលទី៣នៅក្នុងប្រទេសវៀតណាមកាលពីសៅរ៍សប្តាហ៍មុននេះ។ បន្ទាប់ពីលោកវណ្ណដាបានបង្ហាញការសម្តែងដ៏លេចធ្លោរបស់លោករួចមក យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមមួយចំនួនបានអោយដឹងថា អ្នកគាំទ្រវៀតណាមជាច្រើននាក់កាន់តែរំពឹងចង់ជួយលោកវណ្ណដាផ្ទាល់កាន់តែខ្លាំងឡើង។

2023-09-11 15.32.44

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី០៩ ខែកញ្ញាកន្លងទៅនេះ លោកវណ្ណដាបានចូលរួមកម្មវិធី Live Performance មួយនៅឯប្រទេសវៀតណាម ដែលជាកម្មវិធីប្រកួតជ្រើសរើស Rapper របស់ប្រទេសវៀតណាមរដូវទី៣ដោយនៅក្នុងវគ្គផ្តាច់ព្រ័ត្រតែម្តង។

2023-09-11 15.31.37

កត់សម្គាល់ឃើញថាលោកវណ្ណដា រួមគ្នាជាមួយនឹងកំពូល Rapper ល្បីៗឯទៀតដូចជាRapper សឹង្ហបុរី លោក Wukong និងRapper វៀតណាម អ្នកនាង Suboi ក៏បានមានវត្តមាននៅក្នុងកម្មវិធីនេះផងដែរ។ ពិតជាផ្ទុះកក្រើកយ៉ាងខ្លាំងសម្បារ ព្រោះនៅលើការ Live Stream រយៈពេលប្រមាណជា៣ម៉ោងនេះ​​​ បានបង្ហាញអោយឃើញថាមានការបុកសំរុកចូលអ្នកទស្សនារហូតទៅដល់ប្រហែលជា៨លានដងនៅលើយូធូបត្រឹមរយៈពេល១ថ្ងៃកន្លងផុតប៉ុណ្ណោះ។

2023-09-11 15.31.29

គួរបញ្ជាក់ផងដែរថានៅក្នុងសម្តែងនារាត្រីនោះ លោកវណ្ណដាបានជ្រើសរើសចំនួន២បទមកសម្តែង រួមមានបទចម្រៀង Solo ដែលមានការសម្តែងលើឆាកជាមួយនឹង Dance Crew របស់លោក និងបទទី២គឺបទ Not Okay But Okay ជាបទ Remix ឡើងជាមួយនឹងបទ Sickerr របស់អ្នកនាង Suboi ដែលជាដៃគូ Collab សម្តែងរួមគ្នានៅលើឆាកតន្រ្តីនោះ។

2023-09-11 15.35.14

ម្យ៉ាងវិញទៀត ខាងលោក Wukong ក៏ទើបតែបានបញ្ចេញរូបភាពរួមគ្នាជាមួយលោកវណ្ណដា និងរៀបរាប់យ៉ាងមានមោទនភាពផងដែរថា «Should Vannda and Wukong make a track together?»។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការបង្ហាញខ្លួនរបស់លោកវណ្ណដានៅក្នុងប្រទេសវៀតណាម ហើយថាតើលោកវណ្ណដាពិតជាមានគម្រោងការងារពិតប្រាកដមែនដែររឺទេជាមួយប្រទេសវៀតណាមនៅក្នុងពេលឆាប់ៗនេះ?


ថ្ងៃចន្ទ, 11 ខែកញ្ញា 2023 15:36  BeeTube News