BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa នឹងទម្លាក់ MV បទចម្រៀង “C.O.D.A” ជាផ្លូវការនៅថ្ងៃទី០៧ ខែតុលា យប់នេះ!

ថ្ងៃសុក្រ, 07 ខែតុលា 2022 11:28  BeeTube News

ធ្លាប់តែបានដឹងមកល្ហៀងៗថាលោកវណ្ណដាកំពុងតែរកវិស្សមកាលសំរាកមួយរយៈ ដូចអ្វីដែលលោកបាននិយាយមកកាន់អ្នកគាំទ្ររបស់លោកថាលោកអាចនឹងការទំលាក់បទចម្រៀងណាមួយរបស់លោកមុននឹងការធ្វើ Vacation របស់លោក កន្លងទៅមិនបានប៉ុន្មានថ្ងៃផងលោកវណ្ណដាពិតជាបានទំលាក់បទចម្រៀងរបស់លោកធ្វើស៊ីផ្លូវអារម្មណ៍របស់អ្នកគាំទ្រលោកមែនទែន។ កាលពីថ្ងៃទី០៦ ខែតុលាកន្លងទៅនេះ លោកវណ្ណដាបានទំលាក់វីឌីអូ Teaserបទចម្រៀង ”CODA” របស់លោករួចមកហើយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបជាមួយនឹងខេបសិនសរសេរឡើងថា«ស្អែកនេះ…» ដែលបញ្ជាក់អោយដឹងកាលបរិច្ឆេទលោកនឹងចេញបទចម្រៀងនេះជាផ្លូវការ។ វីឌីអូ Teaser មួយនេះមិនធ្វើអោយខុសពីការដៅទុករបស់អ្នកគាំទ្រស្មគ្រ័ស្មោះរបស់លោកវណ្ណដាមួយចំនួននោះទេ ដែលពួកគេដូចទាយត្រូវរួចមកហើយថានៅក្នុង MV បទចម្រៀង CODA របស់លោកវណ្ណដាអាចនឹងពាក់ពន្ធ័នឹងព្រឹត្តិការណ៍នៅក្នុងការប្រគំតន្រ្តី Skull Tour របស់លោកវណ្ណដា ពិតដូចជាការគូសបញ្ជាក់មែន ព្រោះនៅក្នុង Teaser បទចម្រៀង CODA​​​មានដកស្រង់បង្ហាញស្រាប់នូវទិដ្ឋភាពក្នុងការប្រគំតន្រ្តីទាំងនោះ។ 

305768844_633010671511416_1170475231064842904_n (1)-1

សំរាប់បទចម្រៀង ”CODA”នេះផងដែរមានសហការផលិតនាំមកជូនឡើងដោយសែលកាតផងដែរ។ មានអ្នកគាំទ្ររបស់លោកវណ្ណដាជាច្រើននាក់ថាពួកគេទន្ទឹងរង់ចាំបទចម្រៀងមួយនេះពីក្នុងអាល់ប៊ុម Skull2​​យូរណាស់មកហើយ ហើយពួកគេពេញចិត្តនូវប៉ារូលចំរៀងថា«ខ្ញុំរៀនតាមផ្លូវច្រើនជាងក្នុងថ្នាក់»។ ចំនែកដោយសារតែបទចម្រៀងមួយនេះមានចងក្រងព្រឹត្តិការណ៍នៅក្នុងការប្រគំតន្រ្តី Skull Tour ទើបបណ្តាហ្វេនមួយចំនួនទៀតយល់ឃើញថាវាត្រូវការប្រើប្រាស់ពេលវេលាច្រើនដើម្បីធ្វើវា ហើយពួកគេក៏សង្ឃឹមថានឹងបានឃើញខ្លួនឯងនៅក្នុង MV របស់លោកវណ្ណដាផងចុះ។ ចង់ដឹងថាបទចម្រៀងវីដេអូមួយនេះនឹងមានភាពប្លែកពីបទមុនៗរបស់លោកយ៉ាងណាខ្លះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅយប់នេះ! 


ថ្ងៃសុក្រ, 07 ខែតុលា 2022 11:28  BeeTube News