កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅនេះ លោកវណ្ណដាបានធ្វើការ Live នៅលើគណនី Instagram របស់លោកដែលមានឈ្មោះថា therealvannda ក្នុងរយៈពេលប្រហែល២០នាទី។ នៅក្នុងការ Live របស់លោក លោកបានធ្វើការឆ្លើយតបលេងសំណេះសំណាលជាមួយអ្នកគាំទ្ររបស់លោកដែលបានចូលទស្សនាប្រមាណជាងមិនក្រោម៣០០០នាក់នោះទេ។ លោកវណ្ណដាក៏បានធ្វើការទំលាយចេញមកខ្លះៗអំពីProjects និងគោលដៅរបស់លោកនៅពេលខាងមុខទៀត។ ដោយក្នុងនោះផងដែរលោកបានប្រកាសប្រាប់អ្នកចូលទស្សនាថាលោកជិតបានសំរាកហើយ បន្តិចទៀតលោកនឹងមាន Vacation សម្រាប់ខ្លួនឯងបន្ទាប់ពីការរវល់ទៅនឹងការងារជាច្រើនក្នុងមួយរយៈចុងក្រោយនេះ។
បន្ទាប់មកអ្នកគាំទ្ររបស់លោកម្នាក់ក៏ឆ្លើយតបទៅកាន់លោកវិញថាទំលាក់ SoloTrack មួយមកបងមុនពេលឈប់ ទើបលោកវណ្ណដាក៏សើចឡើងម្តងទៀតហើយដាច់ចិត្តទំលាយនិយាយថាចាំលោកគិតមើលសិន ប្រហែលជាលោកនឹងទំលាក់បទមួយបែបសប្បាយៗមុនពេលឈប់សម្រាកខាងមុខនេះ។ នៅត្រង់ចំនុចនេះផងដែរ ធ្វើអោយទស្សនិកជនមួយចំនួនយល់ឃើញថាប្រហែលជាបទសប្បាយៗរបស់លោកដែលមិនទាន់ចេញពីក្នុងអាល់ប៊ុម Skull2 (Season1) មានតែ២បទប៉ុណ្ណោះនោះគឺ C.O.D.A និង Elevator។
បន្តមកទៀតលោកវណ្ណដា ក៏និយាយទាក់ទងដល់ការ Release Skull2 (Season 2) ដោយលោកបានប្រាប់អោយដឹងថាលោកប្រហែលជាចេញវានៅពេលលោកសំរាកពីវិស្សមកាលរួច ហើយលោកក៏បានបង្ហើបអោយដឹងទៀតថាលោកនៅសល់បទជាច្រើនសំរាប់ (Season2) នេះ ដោយកាលចេញនៅ Season1 លោកបាន Select បទមួយចំនួននោះទេ ដោយភាគច្រើនបទទាំងនោះមានលក្ខណៈសេធ តែសំរាប់(Season 2) នឹងសំបូរដោយបទសប្បាយៗវិញសម្រាប់បណ្តារអ្នកគាំទ្ររបស់លោក។ អ្វីដែលធ្វើអោយទស្សនិកជនកាន់តែមិននឹកស្មានដល់ទៅទៀតនោះក៏មានវត្តមាន Sprite មកចូលរួម Live ជាមួយគ្នានិងបានថែមទាំងស្វាគមន៏មកកាន់បណ្តារអ្នកគាំទ្រនៅកម្ពុជាផងដែរ។