លោកវណ្ណដា និងកញ្ញាមីណាបានត្រលប់មកជួបគ្នាជាថ្មីនៅក្នងបទសំភាសន៍របស់សែលកាតផ្លេកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ។ ជាមួយនឹងការពាក់វ៉ែនតាខ្មៅដ៏ស្រស់ស្អាត និងអោបដៃយ៉ាងសង្ហារបស់លោកវណ្ណដាដែលមានកញ្ញាមីណាសួរសំនួរលេងចុះឡើងដោយភាពក្រមិចក្រមើមសាងចំនីអារម្មណ៍ពិសេសមួយសំរាប់យុវវ័យតាមដាន ក៏ដូចជាអ្នកគាំទ្រផ្ទាល់របស់លោកវណ្ណដាតែម្តងដែលចង់ដឹងពីរឿងរ៉ាវ និងប្រធានបទផ្ទាល់ខ្លួនរបស់លោក។ លោកវណ្ណដាបានផ្តល់កិច្ចសម្ភាសន៍មួយចំនួនអមជាមួយនឹងការលេងសើចក្លែមទស្សនីយភាពជាមួយនឹងកញ្ញាមីណា ដោយរូបលោកបានបកស្រាយទៅលើប្រធានបទការថតស្ពតពាណិជ្ជកកម្មថ្មីដោយមានបទចំរៀង Time To Rise អាល់ប៊ុម Skull2 បទDay Dreamer គម្រោងសហការការងារជាមួយបរទេសក៏ដូចជាប្រធានបទផ្សេងៗទៀត។ ចំពេាះការថតស្ពតពាណិជ្ជកម្មរបស់សែលកាតលោកបានរៀបរាប់អោយដឹងថាជាការណែនាំអោយស្គាល់ស៊ីមសែលកាតថ្មីដែលមានឈ្មេាះថា Time To Rise ដែលអ្នកប្រើប្រាស់អាចស្តាប់ចំរៀងរបស់លោកឥតដែនកំណត់នៅលើ Sportify តាមរយៈគម្រោង Time To Rise នេះផងដែរ។ ជុំវិញពាក់ពន្ធ័នឹងបទDay Dreamerលោកបាននិយាយប្រាប់អោយដឹងថាលោកបានសរសេរវាចេញពីបេះដូង ហើយវាជាកាដូមួយសំរាប់ក្រុមគ្រួសារ ជាពិសេសម្តាយរបស់លោកដែលបង្ហាញពីការដឹងគុណ។
លោកវណ្ណដាបានបង្ហើបថាលោកនឹងមានគំរោងការងារជាមួយប្រទេសលើឆាកអន្តជាតិដូចជានៅប៉ែកអាស៊ី និងប៉ែកអឺរ៉ុបផងដែរ ដោយរូបលោកសុំមិនទាន់បញ្ចេញឈ្មេាះនៅឡើយទេ។ នៅសំណួរចុងក្រោយគេបង្អស់មានការសាកសួរឡើងពីកញ្ញាមីណាដែលធ្វើអោយលោកវណ្ណដាហាក់ស្ទាក់ស្ទើរនឹងឆ្លើយខ្លាំងណាស់ គឺជាការសួរថាតើបទចំរៀង Move on និង How’s it taste មានទំនាក់ទំនងគ្នាដែររឺទេ ទើបអោយលោកវណ្ណដាសំរេចចិត្តឆ្លើយថាតាមពិតទៅពិតជាទាក់ទងគ្នាមែនដោយរូបលោករៀបរាប់ពីរឿងរ៉ាវស្នេហារបស់លោកពីមួយដំណាក់ទៅមួយដំណាក់ទៀត។ ក៏ចង់ដឹងផងដែរតើReactionរបស់អ្នកទស្សនាកិច្ចសម្ភាសន៍នេះបែបណាខ្លះ ក៏ឃើញថាម្នាក់ៗពិតជាចូលចិត្តវីឌីអូមួយនេះណាស់ ថែមទាំងសរសើរលោកវណ្ណដាថាពេញចិត្តរូបលោក និងសំដីសំដៅរបស់លោកខ្លាំងណាស់ពិតជាសក្តិសមជាអាយដលដ៏ល្អរបស់ពួកគេមែន។ អ្នកមួយចំនួនទៀតក៏ចាប់ផ្តើមពេញចិត្តការចាប់គូវណ្ណដា និងមីណាជាមួយគ្នា ថាពួកគេពិតជា Cute និងមានគីមីចូលគ្នាបានល្អមែន។