BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa បកស្រាយពី Loop Sample នៅក្នុងបទ J+O តាមរយៈរៀន Podcast

ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 13:42  BeeTube News

May_1280x720-17-1200x675 (1)

រៀន Podcast របស់ពូជ្រួញមួយរយៈចុងក្រោយនេះពិតជាបានក្លាយទៅជាវេទិកាដ៏ប្រសើរមួយដែលអាចអោយភ្ញៀវកិត្តិយសចូលរួមដូចជាសិល្បករ និង Influencer មកពីគ្រប់មជ្ឈដ្ឋានមានឳកាសធ្វើការបកស្រាយទៅលើគំនិតរបស់ខ្លួន និងចែករំលែកគំនិតល្អៗទៅកាន់អ្នកទស្សនាបាន។ ដូចជាពេលថ្មីៗនេះ លោកវណ្ណដាដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក៏មានឳកាសបកស្រាយទៅលើគំនិតរបស់មហាជនមួយចំនួនចោទប្រកាន់ថាបទចម្រៀង «J+O» និង «Catch me if you can» របស់លោកបានដកស្រង់ Loop ពីបទចម្រៀងដទៃយកមកប្រើប្រាស់។ 

លោកវណ្ណដាក៏បានបកស្រាយឡើងថាវាមិនមែនជាបញ្ហានោះទេដែលការយក Loop ពីបទចម្រៀងដទៃយកមកប្រើនោះគឺជារឿងខុស ព្រោះថាសិល្បកររ៉េបទូទាំងសកលលោកគឺចាំបាច់ត្រូវការធ្វើបទភ្លេងដោយយក Loop ផ្សេងៗយកមកប្រើប្រាស់ ប្រៀបដូចជាការរើសយករបស់បោះចោលផ្សេងៗ មកកែច្នៃចូលគ្នាធ្វើជាបទចម្រៀងថ្មីនោះឯង ម្ល៉ោះហើយមិនថាប្រើគ្រឿងផ្សំដូចគ្នា រឺខុសគ្នា គឺស៊ីសងទៅលើទេពកោសល្យរបស់សិល្បករម្នាក់ៗនោះទេដែលអាចធ្វើអោយសមិទ្ធផលចុងក្រោយនៃបទចម្រៀងនោះពិរោះរឺមិនពិរោះ ល្អរឺក៏មិនល្អ។ 

បន្ថែមទៅលើនេះលោកវណ្ណដាក៏បានបញ្ជាក់ទៀតថានេះគឺជារឿងទូទៅ និងប្រើប្រាស់ដោយសេរីទៅហើយដែលសិល្បករហ៊ីបហប់អាចធ្វើការ Mix &Master បទភ្លេងរបស់ខ្លួនដោយកំរិតទៅតាមប្រេកង់សំលេងផ្លាស់ប្តូរខុសៗគ្នាដោយមិនអាស្រ័យយកពីគេទាំងស្រង់ឡើយដែលនោះទើបហៅថាជាការថតចម្លង។ ម្យ៉ាងវិញទៀតនៅក្នុង Podcast មួយនោះផងដែរលោកវណ្ណដាក៏បានបញ្ជាក់ពីសកម្មភាពប្រចាំថ្ងៃដែលលោកតែងតែធ្វើផងដែរ ហើយនោះគឺជាការធ្វើបទភ្លេងនោះឯង។ នេះហើយទើបធ្វើអោយទស្សនិកជនកាន់តែបានស្គាល់ពីលោកវណ្ណដាកាន់តែច្បាស់ និងជឿជាក់មុតមាំលើការបកស្រាយរបស់លោក។

cambodia vannda interview introducing bandwagon asia

fa5060c038ca868d3475ba9e8e83211d


 


ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 13:42  BeeTube News