BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa នឹងសហការជាមួយ Lisa Black Pink?

ថ្ងៃចន្ទ, 12 ខែមិថុនា 2023 14:31  BeeTube News

Untitled design (32) (1)

ផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជនចូលរួមទស្សនាការប្រគំតន្រ្តី TrueFest កាលពីថ្ងៃសៅរ៍ទី១០​​​ ខែមិថុនាកន្លងទៅនេះ បន្ទាប់ពីលោកវណ្ណដា និងអ្នកតំណាងក្រុមហ៊ុន True Money Cambodia បានពាំនាំជាមួយនឹងដំណឹងថ្មីៗក្តៅស្រួយមួយតាមរយៈការប្រគំតន្រ្តី។ អ្នកតំណាងនៃក្រុមហ៊ុនបានអោយអោយដឹងថាជាកិត្តិយសណាស់ដែលមានកំពូលរ៉េបផ័រប្រចាំប្រទេសទាំងពីរដូចជាលោកវណ្ណដាបានក្លាយខ្លួនជាសមាជិកទូតសុឆន្ទៈនៃក្រុមហ៊ុន True Money Cambodia ក៏ដូចជាមានកញ្ញា Lisa Blackpink មកជាសមាជិកទូតសុឆន្ទៈនៃក្រុមហ៊ុន True Money Thailand ស្របគ្នា។

353418218_639368318230641_3470939092014770681_n

ផ្សាភ្ជាប់នឹងការប្រគំតន្រ្តីនេះផងដែរ អ្នកតំណាងបានបន្តអោយដឹងថា នាពេលអនាគតថាមិនត្រូវប្រទេសថៃក៏អាចជាមានការប្រគំ TrueFest បែបនេះដូចនៅកម្ពុជាផងដែរ។ ថ្វីបើអ្នកស្រីមិនបានបង្ហើបអោយដឹងច្បាស់ពីគំរោងសហការណ៍រវាងលោកវណ្ណដា និងកញ្ញា Black Pink នាពេលខាងមុខ បណ្តាអ្នកគាំទ្ររបស់ពួកគេបានមានសេចក្តីរំពឹងយ៉ាងមុតមាំថាលោកវណ្ណដា និងកញ្ញា Lisaអាចនឹងចាប់ដៃសហការជាមួយគ្នាក្នុងនាមជាតំណាងទូតសុឆន្ទៈនៃក្រុមហ៊ុន True Money ដូចគ្នា ម្យ៉ាងទៀតពួកគេក៏សុទ្ធសឹងជា Rapper ដូចគ្នាផងដែរ។ 

349335482_200416572864933_3139122329815712636_n

គួរបញ្ជាក់ផងដែរ កញ្ញា Lisa Blackpink គឺជាសមាជិកទូតសឆន្ទៈដំបូងបង្អស់របស់ក្រុមហ៊ុន True Money Thailand ដែលទើបនឹងប្រកាសចូលកាលពីពេលថ្មីៗនេះដូចគ្នា។ ឆ្លៀតឳកាសនោះផងដែរ លោកវណ្ណដាក៏បានលើកឡើងបញ្ជាក់អំពីមុខងារ និងអត្ថប្រយោជន៍របស់ True Money App ហើយក៏បានផ្សាភ្ជាប់រឿងបាត់កាបូបរបស់លោកថ្មីៗនេះ ដែលលោកទើបនឹងចាប់ផ្តើមនឹកឃើញភាពកាន់តែស្រួលនៃការប្រើប្រាស់កម្មវិធីមួយនេះដើម្បីទុកដាក់លុយ។ ចុះទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរ?


ថ្ងៃចន្ទ, 12 ខែមិថុនា 2023 14:31  BeeTube News