BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa, La Cima Cartel, Khmer1Jivit, G-Devith, Sophia Kao, Tena ចែកជើងគ្នាសម្តែងថ្ងៃបុណ្យ Halloween

ថ្ងៃព្រហស្បតិ៍, 26 ខែតុលា 2023 12:04  BeeTube News

393365179_882231589922655_3500471314451467443_n (1)

តោះ! សូមទស្សនិកជនមកតាមដានមើលត្រួសៗជាមួយអេដមីនទាំងអស់គ្នា ថាតើសិល្បកររូបណាខ្លះនឹងមានកម្មវិធីសម្តែងនៅក្នុងឳកាសថ្ងៃបុណ្យ Halloween ខាងមុខនេះ? សូមចាប់ផ្តើមឡើងពីលោកវណ្ណដាដំបូងគេបង្អស់ គឺលោកវណ្ណដារបស់យើងនឹងមានកម្មវិធីសម្តែងនៅឯ A-Zone Club សម្រាប់យប់ថ្ងៃទី២៧ ខែតុលាខាងមុខនេះ ដែលក៏ជាឳកាសសម្រាប់ Grand Opening ផ្ទាល់របស់ក្លឹបផងដែរ។ 

393797112_265123016522778_3262109879003591534_n

បន្តមកទៀតគឺមានក្រុម La Cima Cartel ដែលពួកគេនឹងចូលរួមសម្តែងនៅឯ Area-51 Pub នៅក្នុងថ្ងៃទី២៧ ខែតុលានេះ លឺល្ហៀងៗមកថាការសម្តែងបទ«កំរ» ដឹងតែពិសេសទៀតហើយ! បន្ទាប់មកទី៣គឺលោក Khmer1Jivit ដែលលោកនឹងមានការសម្តែងនៅថ្ងៃទី៣១ ចំថ្ងៃបុណ្យ Halloween នេះតែម្តងនៅឯ Epic 2 Club។ 

394030804_290054650648612_2271366851267732459_n

ខណៈទី៤គឺលោក G-Devith លោកនឹងមានការសម្តែងនៅឯ The Woods Outdoor Pub នៅក្នុងថ្ងៃទី២៩ ហើយក្នុងនោះក៏មានកញ្ញា​​​ Sopheak Kosoma ចូលរួមផងដែរ ដឹងតែសើចផ្ទុះផ្អើលទៀតហើយ! 

394582041_932645134891478_5885047429240203082_n

ចំណែកទី៥ គឺជួបជាមួយនឹងកញ្ញា​​​ Sophia Kao នៅឯ Koh Pich City Hall នៅថ្ងៃទី២៨ លឺថាមានខនសិបបែប Enchanted Forest យ៉ាងឡួយតែម្តង ដូចក្នុងរឿងព្រេងនិទាន! 

393471695_894203182266625_5660770582918735353_n

និងចុងក្រោយកូនពៅគឺលោក Tena តែញ៉ាក់សាហាវ ដោយលោកនឹងចូលរួមដល់ទៅ២កម្មវិធី​​​ ទី១មួយនៅឯ MOBLAB Pub នៅក្នុងថ្ងៃទី២៧ និងទី២នៅឯ Area-51 Pub នៅក្នុងថ្ងៃទី២៨ នៅមួយថ្ងៃបន្ទាប់ពីក្រុម La Cima Cartel បានសម្តែងនៅក្នុងក្លឹបកំសាន្តនេះ។ ចុះទស្សនិកជនត្រៀមខ្លួន និងសម្រេចចិត្តហើយរឺនៅថានឹងទៅចូលរួមទស្សនាការសម្តែងអាយដលប្រចាំចិត្តរបស់អ្នករូបណាខ្លះ?

393768597_899168244898031_4945696441835097778_n


 


ថ្ងៃព្រហស្បតិ៍, 26 ខែតុលា 2023 12:04  BeeTube News