BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa - Khmer Blood ឈាមខ្មែរ (Music Video Reaction)

ថ្ងៃអង្គារ, 25 ខែមករា 2022 09:23  BeeTube News

សួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយ Admin ម្តងទៀតហើយថ្ងៃនេះយើងនឹងធ្វើ Review និង Reaction ទៅលើបទចម្រៀងថ្មីរបស់លោក វណ្ណដា ដែលកំពុងផ្ទុះក្នុងបញ្ចេញសង្គមចាប់តាំងពីលោក release បទចម្រៀងកាលពីថ្ងៃសៅរ៍មកម៉្លេះ។ និយាយត្រង់ចុះពេល Admin ចាប់ផ្តើមទស្សនាបទចម្រៀងនេះ កាលពីយប់ថ្ងៃសៅរ៍ ធ្វើអោយព្រឺសម្បុរពេញខ្លួនអស់ហើយ ហើយក៏មានមោទនភាពមែនទែន ដែលបានតារាចម្រៀងកូនខ្មែរដូចជាលោក វណ្ណដា ធ្វើការបញ្ចេញបទចម្រៀងដែលអស្ចារ្យបែបនេះ។

១. បទភ្លេងនិង Melody

គ្រាន់តែ Admin បានស្តាប់បទចម្រៀងនេះត្រឹមតែ១០វិនាទីដំបូង បានធ្វើអោយទាញចំណាប់អារម្មណ៏ទៅកាន់ពិភពមួយផ្សេងទៀតបាត់ទៅហើយ។ បទភ្លេង element ទាំងអស់ Production Mixing Quality សំឡេងស្គរ បានលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ សាកសមបំផុតសម្រាប់ការជា Soundtrack ភាពយន្តឯកសារ និងភាពយន្តខ្នាតធំបែបអន្តរជាតិ។

២. Lyric  

គ្រប់ពាក្យពេចន៏ទាំងអស់នៃបទចម្រៀងនេះ សុទ្ធសឹងតែមានអត្ថន័យនិងអត្ថរស ដែលអាចធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមពិតៗតែម្តង។ ឃ្លានៃ Lyric ដែលចាក់ដោត Admin ជាងគេនោះគឺត្រង់ពាក្យថាព្រោះខ្ញុំមានឈាមខ្មែរតាមថែរក្សា។ ឃ្លានេះពិតជាមានអត្ថន័យ និងចាក់ដោតដល់កូនខ្មែរមែនទែន ព្រោះមានមនុស្សមិនតិចនោះទេ ដែលតែងតែលាក់អត្តសញ្ញាតជាជាតិខ្មែរ ដោយសារតែប្រទេសដ៏តូចមួយនេះ ការមិនអភិវឌ្ឍន៏ដូចប្រទេសដទៃមានតែសង្គ្រាម និងការកាប់សម្លាប់គ្នាឥតឈប់ឈរ។

ហើយក៏មានម្តាយឪពុកមិនតិចនោះទេ ដែលប្រើប្រាស់ភាសាបរទេសជាភាសាទំនាក់ទំនងជាមួយកូនៗ។ ហើយក៏មានមនុស្សជាច្រើន ពេលដែលខ្វះភាពជឿជាក់ខ្លួនឯង តែងស្វែងរកវត្ថុសាកសិទ្ឋិផ្សេងៗមកគោរពបូជា ដើម្បីធ្វើអោយរាសីនិងមុខរបររីកចម្រើន។ តែពេលដែលលោក វណ្ណដា​ លើកយកឃ្លាមក បានសរបញ្ជាក់ថាលោក ពិតជាមានមោទនភាពដែលកើតមកជាកូនខ្មែរ និងអបអរភាពជោគជ័យរបស់លោក ជាមួយការលះបង់ និងការដឹងគុណដល់ដូនតែខ្មែរគ្រ​ប់រូប។ 

៣. Concept និងអត្ថន័យនៃប្លង់ថត

បទចម្រៀងនេះមិនមានឡើយតួសម្តែង Grade A ល្បីៗ ឬការរៀបចំ background ឆាក ដ៏ទំនើបនិងមានតម្លៃថ្លៃ។ ដោយឡែកគ្រាន់តែទិដ្ឋភាព និងទេសភាពពិតៗនៃព្រៃភ្នំ ដងស្ទឹង​ បឹងបួរ ក៏អាចធ្វើអោយអ្នកទស្សនាគ្រប់គ្នាជក់ចិត្តដិតអារម្មណ៏បាត់ទៅហើយ។ មិនតែប៉ុណ្ណោះក៏មានការចូលរួមសម្តែងជា background របស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប មានចាស់ មានទាំងក្មេង មានប្រុស មានស្រី មានទាំងក្មេងសិស្សសាលា រហូតដល់ប៉ូលីស ទាហានការពារជាតិ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គ្រាន់តែការបង្ហបមាត់តាមរបស់ពួកគាត់ ពីក្រោយពាក្យពេចន៏នៃ lyric របស់លោក វណ្ណដា បានធ្វើអោយបទនេះកាន់តែមានភាពអស្ចារ្យ បើទោះបីជាមានតែសំឡេងរបស់លោក វណ្ណដា តែម្នាក់ក៏ដោយ តែហាក់បីដូចជាមានសំឡេងមនុស្សរាប់ពាន់រាប់ម៉ីននាក់បន្ទោរពីក្រោយអញ្ចឹង។ ហើយប្លង់ដែលមានមនុស្សម្នាក់លាបក្រែមពណ៌ក្រហម បង្ហបមាត់ជាមួយពាក្យថា ខ្លះខឹងខ្ញុំឡើងសម្ពាធឈាម ធ្វើអោយ Admin ព្រឹសម្បុរមែនទែនអ្នកទាំងអស់គ្នា៕


ថ្ងៃអង្គារ, 25 ខែមករា 2022 09:23  BeeTube News