BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទថ្មីរបស់ VANNDA (KHMER BLOOD) នឹងចេញនៅថ្ងៃកំណើតលោកថ្ងៃនេះ

ថ្ងៃសៅរ៍, 22 ខែមករា 2022 11:27  BeeTube News

តារាចម្រៀងរ៉េប Pop ក៏ជា Producer ផងដែរ លោក វណ្ណដា ក៏បានធ្វើការផុសនូវរូបភាព និងអក្សរប្លែកៗនៅតាមបណ្តាលសង្គមរបស់ខ្លួនប៉ុន្មានថ្ងៃចុងក្រោយនេះ។ តាមរយៈការផុសរបស់លោកទៀតសោត ធ្វើឲ្យមហាជនលេង internet បូករួមទាំង Admin ផងដែរ បានធ្វើការសន្មតថា នឹងមានអ្វីពិសេសកើតឡើងជាក់ជាមិនខាន នៅប៉ុន្មានថ្ងៃខាងមុខនេះ។

យ៉ាងណាមិច Admin ក៏បានធ្លាប់ធ្វើវីឌីអូមួយមកហើយ ដែលជាភស្តុតាងមួយចំនួននៃការបញ្ចេញបទថ្មីរបស់លោក អាចក្លាយជាការពិតនៅថ្ងៃទី២២ ខែមករា ដែលត្រូវជាថ្ងៃកំណើតរបស់លោក។ ជាក់ស្តែង កាលពីម៉ោង៣រសៀល ថ្ងៃទី២១នេះ លោក វណ្ណដា ក៏បានការផុសរូប Poster អមជាមួយនឹងសារបញ្ជាក់មួយឃ្លាថា ឈាមខ្មែរ ឬភាសាអង់គ្លេសថា Khmer Blood បូករួមជាមួយនឹងកាលបរិច្ចេទ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែអ្វីដែល Admin កាន់តែមានចម្ងល់ទៀតនោះ រាល់រូបភាពនិងការផុសថ្មីៗនេះ សុទ្ឋសឹងតែភ្ជាប់ជាមួយនឹង #WildlifeAlliance។

ប្រសិនជា Admin search ទៅលើពាក្យនេះ បានបង្ហាញចេញនូវ Page ផ្លូវការមួយ ដែលមានឈ្មោះថា Wildlife Alliance Cambodia ឬអង្គការសម្ព័ន្ឋសត្វព្រៃ។ អ្នកគាំទ្រជាច្រើន បូករួមជាមួយ Admin នឹងជឿជាក់ថា បទនេះនឹងមានការជាប់ព័ន្ឋនឹងការចូលរួមអភិរក្សសត្វព្រៃ ឬជីវភាពរស់នៅរបស់បងប្អូនខ្មែរដែលជួបការលំបាកនៅទីនោះជាក់ជាពុំខាន៕


ថ្ងៃសៅរ៍, 22 ខែមករា 2022 11:27  BeeTube News