នៅថ្ងៃធ្វើការប្រគំតន្រ្តីខ្នាតធំបង្អស់របស់លោកជីដេវីត មានការចូលរួមយ៉ាងអ៊ឹកធឹកអធមពីសំណាក់អ្នកគាំទ្រដ៏ច្រើនកុះករ និងមានសិល្បករក្នុងស្រុកជាច្រើនមកចូលរួមផ្តល់កំលាំងចិត្តថែមទៀត។ មិនតែប៉ុណ្ណោះក៏មានការ Live បន្តផ្ទាល់នៅលើបណ្តាញសង្គមថែមទៀតដែលបានធ្វើអោយមានអ្នកគាំទ្រយ៉ាងច្រើនខ្ញៀវខ្ញារសប្បាយរីករាយពាសពេញនៅលើអ៊ីនធឺណែត។ ស្រាប់តែនៅក្នុងវេលាដ៏សប្បាយគគ្រឹកគគ្រែងនេះ លោកវណ្ណដាដែលបានគោរពតាមសន្យាថានឹងមានកាដូពិសេសមួយនៅពេលខាងមុខសំរាប់បទ«Time to Rise»ទទួលបានការចូលទស្សនា១លានដងនៅលើយូធូប ក៏ទំលាក់បទចំរៀងថ្មីរបស់ខ្លួននៅក្នុងថ្ងៃទី២៩នេះផងដែរ ដែលជាថ្ងៃតែមួយនៃការប្រគំតន្រ្តីខ្នាតធំរបស់លោកជីដេវីត។
ខណៈដែលការប្រគំតន្រ្តីកំពុងតែដំណើរការឡើងប្រហែលជានៅពាក់កណ្តាលទី លោកវណ្ណដាក៏បញ្ចេញបទ«Jo 2» ធ្វើអោយអ្នកគាំទ្របាក់ចង្កេះតែម្តង ព្រោះមនុស្សជាច្រើនរំពឹងថាលោកវណ្ណដានឹងចេញបទ«Time to Rise 2» តែលោកវណ្ណដាបែរជាពន្ញាក់អារម្មណ៍ជាមួយបទ«Jo 2»ទៅវិញ ថែមទាំងជាបទ Diss Track ទៅកាន់លោកជីដេវីតថែមទៀតដែលខុសពីចរិតរបស់លោកវណ្ណដាធ្លាប់តែមិនរវីរវល់នឹងជំលោះក្នុងវិស័យហ៊ឺបហប់។ តែជំហ៊ានរបស់លោកនេះធ្វើអោយផ្ទុះកក្រើកប្រធានបទពេញហ្វេសប៊ុកតែម្តង ដោយសារប៉ារ៉ូលបទចម្រៀងមួយនេះបាញ់រះចុកឈាមត្រង់ៗ មិនបញ្ឆិតបញ្ឈៀងនោះឡើយ។ ទស្សនិកជនយល់យ៉ាងណាដែរចំពោះប្រធានបទដ៏ក្តៅគគុកមួយនេះ តើនេះអាចជាវិធីទាញ Marketing មួយរបស់ពួកគេទាំងពីរដែររឺទេ? បន្តទៀតនេះមានតែទន្ទឹងរង់ចាំមើលលោកជីដេវីតទំលាក់បទ Diss TracK ទៅកាន់លោកវណ្ណដាវិញនោះទេ នោះសង្គ្រាម Diss Track នឹងកើតឡើងវិញម្តងទៀតជាមិនខាន។