BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ VannDa កំពុងសហការជាមួយតារារ៉េបរបស់កូរ៉េ Jay Park ស្ងាត់ៗឬ?

ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 15:12  BeeTube News

 

307175734_632246958254454_4392337926125595639_n

ក្រោយពីបានចូលរួមសម្តែងជាកិត្តិយសនៅក្នុងកម្មវិធី Asean Music Showcase Festivalនៅឯប្រទេសសឹង្ហបុរីកាលពីថ្ងៃទី១០ និងទី១១ខែកញ្ញាកន្លងមក លោកវណ្ណដាក៏បានបង្ហោះនូវរូបភាពមួយចំនួនទាក់ទងនឹងព្រឹត្តិការណ៍ចូលរួមសម្តែងរបស់លោក។ដោយនៅក្នុងថ្ងៃទី១៤ ខែកញ្ញាថ្មីៗមកនេះលោកវណ្ណដាបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលមានឈ្មោះថា therealvannda ប៉ុន្តែនៅក្នុងនោះមានរូបថតមួយសន្លឹករបស់លោកត្រូវបានមហាជនជាច្រើនកើតផ្ទុះចំណាប់អារម្មណ៍ជាងគេដោយមានរូបរបស់លោកថតរួមគ្នាជាមួយនឹងសិល្បកររ៉េបពីរនាក់ទៀតរបស់ប្រទេសសឹង្ហបុរីគឺលោកShiggashay និងប្រទេសថៃគឺលោក F-Hero ដែលបានទៅចូលរួមនៅកម្មវិធីមួយនោះជាមួយនឹងលោកផងដែរ។ដូចគ្នានឹងនេះផងដែរ លោកShiggashayក៏បានធ្វើការចែករំលែកបន្តនៅលើ Story នូវរូបភាពមួយដែលបានថតជាមួយលោកវណ្ណដានៅក្នុងគណនី Instagram របស់លោកដែលមានឈ្មោះថា shiggashayដោយបានដាក់ទង់ជាតិនៃប្រទេសនីមួយៗ។ ជាក់ស្តែងលោកShiggashayគឺជាសិល្បកររ៉េបមួយរូបរបស់ប្រទេសសឹង្ហបុរីដែលមានភាពជោគជ័យទៅលើការងារសិល្បៈជាច្រើន ដោយក្នុងនោះក៏មានសមិទ្ធផលគួរអោយកត់សម្គាល់មួយផងដែរទៅលើការងាររួមសហការរបស់លោកជាមួយនឹងតារារ៉េបរបស់កូរ៉េ JayPark នូវបទចម្រៀង«uRight» ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។ 

307070316_632246761587807_3891409082268034641_n

មុននឹងចេញផ្សាយបទចម្រៀងលោក Shiggashay ក៏ធ្លាប់បានបង្ហោះរូបរបស់លោករួមគ្នាជាមួយនឹងលោក Jay Park នៅក្នុងគណនី Instagram របស់លោកដូចគ្នាជាមួយនឹងខេបសិនថាuRight, I’m wrong. That’s why I wrote this Song ដើម្បី Promote ជាមួយបទចម្រៀងនេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។ ជាក់ស្តែងកាលពីថ្ងៃទី01 ខែកក្តដា VannDa បានធ្វើឡើងនៅកម្មវិធី Album Listening Party ជាមួយអ្នកគាំទ្រ ដោយលោកវណ្ណដា ក៏បានធ្លាប់បង្ហើបខ្លះៗរួចមកហើយ​ថាលោកនឹងមានសហការជាមួយនឹងតារារ៉េបរបស់កូរ៉េនាពេលអនាគត។គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេដែលលោកវណ្ណដាតែងតែលេងសើចផ្លូវអារម្មណ៍របស់អ្នកគាំទ្រដោយបានចែករំលែករូបភាពជាមួយបុគ្គលសំខាន់ៗមួយចំនួនដែលលោកមានគម្រោងសហការការងារកន្លងមកដូចជាលោក F-Hero, Sprite and 1Mill ជាដើម ដើម្បីធ្វើការពញ្ញាក់អារម្មណ៏របស់អ្នកគាំទ្ររបស់លោក។ 

302609593_632240038255146_3177791906653283205_n

 


ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 15:12  BeeTube News