រូបភាព វណ្ណដា ដែលធ្លាប់ជាបុរសសម្បូរស្នេហ៏ A Party Boy នាំយកនូវបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ តែឥឡូវនេះត្រូវបានរសាត់បាត់បង់ ជាមួយរូបភាពនិងរសជាតិថ្មី កម្សត់ផង លន្លង់លន្លោចផង និងឈឺចាប់បោកខ្លួនបោកប្រាណផងដែរ។ ជាក់ស្តែង ប៉ុន្មានបទលើកមុនភាគច្រើន លោកនិយាយតែអំពីទុក្ខសោក ភាពលំបាក និងឧបសគ្គនៅក្នុងជីវិត។ តែម្តងនេះ លោកបានបង្វែរអារម្មណ៍របស់ ហ្វែនឲ្យទៅស្តាប់តន្រ្តីបែបរ៉ក់ ដែលរៀបរាប់អំពីការបែកបាក់ស្នេហា របស់លោកវិញ។ តាមពិតទៅ បទនេះ លោក វណ្ណដា ធ្លាប់បានចេញបង្ហើបក្បាលបទបន្តិចដែរហើយ កាលពីប៉ុន្នាឆ្នាំមុន។
រសជាតិយ៉ាងម៉េច? គឺជាសំនួរមួយដែលលោកចង់ចោទសួរទៅកាន់មិត្តស្រីចាស់របស់លោក ដែលលួចទៅទាក់ទងជាមួយអ្នកថ្មី ទាំងដែលលោកកំពុងតែនៅស្រឡាញ់។ វាជាអារម្មណ៍មួយដែលពិបាកទទួលយក និងឈឺចាប់បំផុត សម្រាប់លោក នៅពេលដែលនាងសរសើរ និងប្រាប់ពេញៗមាត់ថា លោក Perfect តែនៅទីបំផុតនាងបែរជាទៅលួចស្រឡាញ់អ្នកថ្មី សមដូចជា ឃ្លាមួយចំនួនដែលលោកបានលើកឡើង “នៅជាមួយគេរសជាតិយ៉ាងម៉េច? នៅជាមួយបងរសជាតិយ៉ាងម៉េច? ឬមួយខ្លួនគេនោះស្រោបដោយពេជ្រ?បើសិនបងអន់ អូនប្រាប់ថាអន់ កុំទុកបងជាអាហារសម្រន់ពេលដែលឆ្អែតឆ្អន់ ទើបធ្វើជាស្លន់ចេញទៅរកគេ។” លោកបានបន្តទៀតថា “បងមិននឹកស្មានថា អូនអាចធ្វើរឿងនេះទៅរួច ប្រៀបធៀបបងនឹងគេ អូននៅញញឹមចេញថ្ពាល់ខួច។” និងឃ្លាមួយទៀតនោះគឺ “ហេតុអ្វីអូនមិនស្លុត នៅពេលដែលឃើញទឹកភ្នែកបងហូរ។”
ចំណែកឯ ប្លង់ថតរបស់បទនេះវិញគឺបែបងងឹតៗមិនចាំបាច់បាញ់ភ្លើងជំនួយច្រើន ដែលធ្វើអោយទាក់ទាញអារម្មណ៍អ្នកទស្សនាដែលកំពុងដែលមានវិបត្តិស្នេហា។ជាពិសេស អ្នកថតពូកែរៀបចំ និងរកទីតាំងថតបានយ៉ាងល្អ ជាហេតុធ្វើឲ្យ MV នេះមើលទៅមានលក្ខណៈស្តង់ដារបែបអន្តរជាតិ និងផ្តោតសំខាន់ទៅលើ Concept នៃចម្រៀងទាំងមូល។ ជាក់ស្តែងដូចជា ប្លង់ថត ដែលមានភ្លៀងធាក់ លាយលំទៅដោយភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅពីក្រោយ។ ត្រង់នេះគឺបង្ហាញឲ្យឃើញពីភាពឈឺចាប់ដែលកើតចេញពីរឿងស្នេហាដែលមិនសមប្រកប ដែលមានទាំងក្តៅ និងត្រជាក់ ឬ Hot & Cold ដែលមាននៅក្នុង Toxic Relationship។ រូបកញ្ចក់ដែលបែកខ្ទាត់ខ្ទាយ គឺបង្ហាញឲ្យឃើញពីស្នេហាដែលប្រេះស្រាំ បែកបាក់ហើយ មិនអាចផ្គុំអោយដូចដើមវិញ និងRepresent ទៅលើឃ្លាLyricមួយរបស់លោក គឺ Broke My Heart to thousand Pieces។ ចំណុចមួយទៀត គឺឈុតរព័ណ៌ខ្មៅបស់លោកវណ្ណដា គឺមានពាក្យមួយឃ្លាថា Make it Count ដែលមានសាកសមទៅជាចំណងជើងចម្រៀងបន្ទាប់របស់លោក ពិតឬមិនពិតមានតែរង់ចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះ។
សម្រាប់អ្នកទាំងអស់គ្នាវិញមានអារម្មណ៍បែបណាដែរក្រោយពីបានស្តាប់បទនេះហើយ? សូមជួយខំមិនប្រាប់ Admin ឲ្យដឹងផង។ សូមអរគុណ!