ខណៈពេលដែលរឿងលោកវណ្ណដា និងលោក Harayuth កំពុងតែតានតឹងឡើងដោយភាគីម្ខាងៗនៅមិនទាន់បានបកស្រាយ គួរអោយចាប់អារម្មណ៍ផងដែរថាភ្លាមៗនោះស្រាប់តែផ្ទុះឡើងនូវរឿងជំលោះលោកជីដេវីត និងនារីរបាំមហានគរស្របពេលនោះចូលមករំខានចំណាប់អារម្មណ៍មហាជនកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ។
ប៉ុន្តែទស្សនិកជនដឹងទេ ជាការពិតទៅរឿងទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាទេ។ ដោយផ្តើមឡើងពីរឿងលោកវណ្ណដា និងលោក Harayuth ឈ្លោះប្រកែកគ្នានៅហាងបបរកង្កែបមួយកន្លែងកាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា បន្ទាប់មកលោកជីដេវីតដែលជាអ្នកដឹងរឿងក៏បានបង្ហោះស្តេធឺសឡើងនៅល្ងាចថ្ងៃស្អែកថា«ចង់ហូបបបរសាច់នាគ» ដែលសំដៅដល់ការដឹងរឿងពាក់ព័ន្ធនឹងលោក និងគ្នីគ្នារបស់លោក។
លុះចូលមកដល់ល្ងាចថ្ងៃអង្គារ៍ទី២០ ខែមិថុនា នារីរបាំមហានគរដែលកាន់គណនីហ្វេសប៊ុក Pony Da ក៏បានចែករំលែកស្តេធឺសរបស់លោកជីដេវីតរួមជាមួយនឹងខេបសិនឡើងថា«កំពូលតារាច្រណែននិងរោគចិត្តស្រុកខ្មែរ គេល្បីពេញពិភពអភិជននិងពិភពលោកហើយ គេមិនទៅប៉ះពាល់អម្បូរច្រណែនអ្នកមុនទេ។ ប៉ះគេមុនទេណា បានគេក្រេវក្រោធ»។ បន្ទាប់មកក៏មានការខមមែនឆ្លងឆ្លើយរវាងប្អូនស្រីលោកជីដេវីត Ngoun Chan Dariya ផងដែរជាមួយកញ្ញារបាំ Pony Da នៅលើការចែករំលែកមួយនោះ ដែលធ្វើអោយទាក់ទាញចំណាប់អារម្មណ៍ ហើយទំនងជាអ្នកទាំងពីរក៏បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដូចគ្នាថែមទៀត។
ទន្ទឹមនឹងគ្នានេះនៅយប់ថ្ងៃអង្គារដដែល ក៏ផ្ទុះឡើងរឿងវិដេអូបែកធ្លាយរបស់លោកវណ្ណដា និងលោក Harayuth នៅពេលពាក់កណ្តាលអធ្រាត្រតែម្តងចែករំលែកដោយម្ចាស់គណនីហ្វេសប៊ុក Linn Niee ទើបបង្កអោយជំលោះទាំងពីរនេះកើតឡើងព្រមគ្នាដូចណាត់ទុក។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះជំលោះឥតព្រាងទុកនេះរបស់កំពូលរ៉េបផ័រទាំងពីរដែលរឿងរ៉ាវមានពាក់ព័ន្ធគ្នា?