BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa & Goofy ផ្ទុះ Fit គ្នានៅលើ Tik Tok

ថ្ងៃសុក្រ, 05 ខែមករា 2024 11:48  BeeTube News

_-  -

ផ្ទុះប៉ុន្មានថ្ងៃមិនដាច់​​​សោះ! វិដេអូរបស់លោកវណ្ណដា និងលោក Goofy ជួបគ្នាក្នុងការប្រគំតន្រ្តីរបស់ស្រាបៀហនុមាន Countdown Party នៅឯខេត្តសៀមនៅលើបណ្តាញសង្គម Tik Tok! នៅក្នុងកម្មវិធីដែលអាចចូលរួមបានដោយសេរីដើម្បីអបអរឆ្នាំថ្មីជុំគ្នានេះ សង្កេតឃើញថាមានទស្សនិកជនជាច្រើនបានចូលរួមយ៉ាងច្រើនកុះករមកទស្សនាការប្រគំតន្រ្តីរបស់កំពូលតារាចម្រៀងដ៏ល្បីៗរបស់យើងដែលមានដូចជាលោកយូហៃ លោកវណ្ណដា និងលោក Goofy ជាដើមកាលពីថ្ងៃទី៣១​​​ ខែធ្នូកន្លងទៅនេះ។ 

415313879_672329248446179_4681320493952152713_n

ហើយក្នុងនោះដែរ បណ្តាអ្នកគាំទ្រជាច្រើនបានព្យាយាមតាមប្រមាញ់រូបភាពរបស់សិល្បកររបស់យើង ដែលពួកគេបានឡើងសម្តែង ក៏ដូចជាបានបង្ហាញសកម្មភាពសំណេះសំណាលនឹងគ្នា ជាពិសេសគឺនៅក្រោមឆាកតែម្តង។ មានវិដេអូមួយនោះត្រូវបានអ្នកគាំទ្រនៅលើបណ្តាញសង្គម Tik Tok ចែករំលែកឡើង និងធ្វើអោយផ្ទុះតែម្តងពីលោកវណ្ណដា និងលោក Goofy ជួបគ្នាក្នុងការប្រគំតន្រ្តី និងសំណេះសំណាលគ្នាឡើង ដោយ Say Happy New Year រួចបន្ទាប់មកពួកគេក៏ Break Dance ឡើងយ៉ាងស្ទាវតែម្តង ដែលធ្វើអោយអ្នកគាំទ្រមានការពេញចិត្តពួកគេកាន់តែខ្លាំងឡើង។ 

415304805_672341311778306_613051581613658680_n

រហូតដល់មានអ្នកគាំទ្រមួយចំនួនបានលើកឡើងថា លោកGoofyគឺ«ផ្ទុះដោយសារត្រង់ហ្នឹងនេះឯង»។ ខណៈនៅលើទំព័រផ្លូវការរបស់លោក Goofy វិញដែលមានឈ្មោះថា Goofy-20 ក៏បានបង្ហោះនូវវិដេអូមួយនេះដែររួមជាមយយនឹងខេបសិនថា«King Rapper and King Dance» ជាមួយនឹង Emoji បេះដូង និងសើចយ៉ាងរបៀបលេងសើច។ តើទស្សនិកជនយល់ឃើញថាថ្ងៃអនាគតលោកវណ្ណដា និងលោក Goofy អាចនឹងបង្ហាញខ្លួនស្និទ្ធស្នាលនឹងគ្នាជាងនេះទេ ហើយពួកគេអាចនឹងមានគំរោងចេញបទចម្រៀងរួមគ្នានោះទេ?

416754664_672330545112716_1807846006108554909_n


 


ថ្ងៃសុក្រ, 05 ខែមករា 2024 11:48  BeeTube News