បណ្តាអ្នកគាំទ្រផ្ទុះសំនួរសួរឡើង«ទង្វើអ្វីហ្នឹង?» ជាហូរហែ បន្ទាប់ពីលោកជីដេវីត និងលោកវណ្ណដាលេងគាប់ជួនបង្ហោះ Story ឡើងស្ថិតនៅក្នុងបន្ទប់ពេទ្យធ្មេញដូចគ្នាកាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅនេះ។ ដែលធ្វើអោយបណ្តាមហាជនផ្ទុះភាពលលេងទៅកាន់ពួកគេទាំងពីរវិញថា«មើលនែក! ហ្វេននាំគ្នាឈ្លោះគ្នាស្ទើរស្លាប់ ខណៈអាយដលបែរជាលួចទៅ Date គ្នាស្ងាត់ៗយ៉ាងស្វីតទៅវិញ» និងក្លាយជា Trend Go Viral ទាំងនៅលើបណ្តាញសង្គម Tik Tok និងហ្វេសប៊ុកទៅហើយ។ គួរបញ្ជាក់ផងដែរថា ខណៈនោះលោកជីដេវីតបានធ្វើការបង្ហោះ Story ជាមួយនឹងខេបសិនថា«You Know This? ឡើងជ្រុញ» នៅមុនការបង្ហោះឡើងរបស់លោកវណ្ណដាប្រហែលជារយៈពេល៥ម៉ោង ដែលច្បាស់ណាស់វាត្រឹមជាការលើកឡើងលេងកម្សាន្តរបស់បណ្តាអ្នកគាំទ្រតែប៉ុណ្ណោះ។
ប៉ុន្តែការជីកកកាយចង់ដឹងរឿងផ្ទាល់ខ្លួនរបស់អាយដលនៅតែសំខាន់សម្រាប់អ្នកគាំទ្រ ដោយសង្កេតឃើញថា លោកវណ្ណដាបានធ្វើការបង្ហោះស្តេធឺសឡើងមួយនៅក្នុងពេលតំណាលគ្នានោះថា«ដាក់ Braces ឈឺខ្លាំងអត់?» ដែលបានធ្វើអោយបណ្តាអ្នកគាំទ្រមានចាប់អារម្មណ៍និងចង់ដឹងថា តើលោកវណ្ណដាអាចនឹងដាក់ Brace នៅក្នុងពេលនោះរឺអត់។ ខណៈពេលនោះផងដែរលោកវណ្ណដាបែរជាធ្វើអោយបណ្តាអ្នកគាំទ្រមិនអាចស្មានមិនដឹងជាមួយនឹងការបង្ហោះឡើងនូវវិដេអូមួយទៀតនៅក្នុងខមមែន ដោយលោកបានសរសេរឡើងថា«ដាក់ស្តេក អោយក្អួត ដាក់អោយតាលាន់សិន ចាំដាក់ Braces»។ គួររំលឹកផងដែរថា លោកវណ្ណដា និងលោកជីដេវីតធ្លាប់បានបង្ហោះដែលមានភាពគាប់ជួនគ្នាបែបនេះជារឿយៗរួចមកហើយ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរ?