កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ Topic ទាក់ទងពីលោកវណ្ណដា និងលោកជីដេវីតបានធ្វើអោយផ្ទុះបណ្តាញសង្គមជាថ្មីសម្រាប់នៅក្នុងដើមឆ្នាំ២០២៤នេះ! ដោយផ្តើមចេញពីលោកអាចារ្យធំមុនគេបង្អស់ ដោយលោកបានចាប់ផ្តើមអូសទាញយកប្រធានបទពីអ្នកសិល្បៈដែលបានផ្សព្វផ្សាយពាណិជ្ជកម្មពីគ្រឿងស្រវឹងដែលទើបនេះបង្កអោយមានគ្រោះថ្នាក់កើតឡើងនៅក្នុងរាជធានីភ្នំពេញ ជាក់ស្តែងដូចទៅនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅកាលពីពេលថ្មីៗនេះឯង។ រឿងរ៉ាវមួយនេះបានធ្វើអោយមហាជនមួយចំនួនបានចាប់ផ្តើមសំលឹងឃើញ និងផ្គូផ្ទឹមសិល្បករមួយចំនួនដែលលោកអាចារ្យធំអាចសំដៅលើបាន ដែលនោះគឺមានដូចជាលោកវណ្ណដា និងលោកជីដេវីតជាដើម ដែលពួកគេសុទ្ធសឹងតែជា BA របស់ក្រុមហ៊ុនស្រាបៀឈានមុខគេយកមកពាក់ព័ន្ធនៅក្នុងប្រធានបទនេះផងដែរ។
ខណៈពេលថ្មីៗមកនេះទៀត បន្ទាប់ពីលោកវណ្ណដា និងលោកជីដេវីតបានចាប់ផ្តើមទំលាក់បទចម្រៀងថ្មីរបស់ពួកគេក្នុងពេលតែមួយ ក៏ស្រាប់តែផ្ទុះឡើងពីប្រតិកម្មរបស់សាធារណជនជាថ្មីម្តងទៀត។ កត់សម្គាល់បានដែរថានៅក្នុងនោះជាពិសេសមានលោកម៉ៃសុគន្ធតែម្តង ដោយលោកបានលើកឡើងថា«គេទំលាក់បទរាល់ថ្ងៃខួបគេរាល់ឆ្នាំតាំងពី២០១៩មក ម្តេចមកគាំងចិត្តនៅក្នុងថ្ងៃខួបគេដែរ»។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ? គួររំលឹកបានដែរថា នៅក្នុងខែកុម្ភៈនេះ លោកជីដេវីតនៅថែមទាំងបានទទួលមតិរិះគន់មួយចំនួនទៀតទាក់ទងនឹងការសម្តែងរួមគ្នារបស់លោកជីដេវីត និងលោក Seungri ដែលជាអតីតសមាជិកក្រុម BigBang ដោយមហាជនបានថ្កោលទោសទៅលើការជាប់ពាក់ក្នុងសំណុំរឿងក្តីជួញដូរមនុស្សរបស់លោកកាលពីឆ្នាំ២០២០ ដែលហៅថា Burning Sun Scandal។