BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa ត្រៀមចេញអាល់ប៊ុម G-devith មានដំណឹងល្អ

ថ្ងៃអង្គារ, 22 ខែសីហា 2023 12:09  BeeTube News

Untitled design - 2023-08-22T120754.645 (1)

កាលពីពេលថ្មីៗនេះ តាមរយៈការ Live Instagram មួយរបស់លោកវណ្ណដាបានបង្ហើបអោយដឹងថា លោកវណ្ណដាអាចនឹងមានគម្រោងចេញផ្សាយអាល់ប៊ុមទាំងមូលតែម្តងនាពេលខាងមុខនេះ។ ដោយកត់សម្គាល់ឃើញថានៅក្នុងពេលមួយដែលអ្នកគាំទ្ររបស់លោកបានសួរឡើងថា«បងពេលណាចេញបទថ្មី?» លោកវណ្ណដាក៏បានបង្ហាញប្រតិកម្មឆ្លើយតបវិញថា«ចាំយកអាល់ប៊ុមសរុបវិញហ្អី» ថ្វីបើលោកក៏បានបញ្ជាក់ស្របពេលនោះថានឹងអាចនៅតែបន្តទំលាក់បទមួយៗទន្ទឹមនឹងគ្នានោះផងដែរ។

2023-08-22 12.03.10

យ៉ាងណាមិញស្របពេលជាមួយនឹងការពាំនាំដំណឹងល្អពីខាងលោកវណ្ណដា ខាងលោកជីដេវីតឯណោះវិញក៏កំពុងតែពុះកញ្ជ្រោលឡើងដោយដំណឹងដ៏គួរអោយរំជើបរំជួលមួយផងដែរ។ 

2023-08-22 12.03.16

ដោយកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅនេះ អ្នកនាងទេពបូព្រឹក្សទើបតែបានបញ្ចេញនូវស្តេធឺសមួយឡើងថា«ធ្វើអីដឹងខ្លួនឯងហើយ» បន្ទាប់មកលោកជីដេវីតក៏បានធ្វើការចែករំលែកបន្តនូវស្តេធឺសមួយនោះភ្ជាប់ជាមួយនឹងសារឆ្លើយតបទៅវិញថា«ហូបស្វាយអត់?» ដែលធ្វើអោយអ្នកគាំទ្រមួយចំនួនកំពុងមានការសង្ស័យឡើងថា រឺមួយពេលនេះអ្នកនាងទេពបូព្រឹក្សកំពុងតែទំងន់លើកទី២ មានបងប្អូនអោយ Albert ហើយដែលជាកូនប្រុសដំបូងរបស់ពួកគេ។

2023-08-22 12.03.21

ចំណែកអ្នកគាំទ្រខ្លះក៏បានលាន់មាត់ឡើងថា«សម័យនេះគេឈប់លួងតាមឆាតហើយ គេលួងតាមស្តេធឺសវិញ ដល់ហើយឪ»។​​​ គួរអោយចាប់អារម្មណ៍ផងដែរ​​​ ក៏នៅមានស្តេធឺសមួយចំនួនទៀតដែលលោកជីដេវីតហាក់ដូចជាកំពុងតាមលួងលោមអ្នកនាងទេពបូព្រឹក្សកាលពីពេលថ្មីៗនេះ ដូចជា«ទឹកអាចលិចកញ្ចឹងកបងបានតែមិនអាចលិចបេះដូងស្មោះរបស់បងចំពោះអូនទេ» និង«ប៉ុន្មានថ្ងៃនេះមើលម៉ែវាស្អាតប្លែក» ជាដើម។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះដំណឹងពន្លយចេញមករបស់អ្នកទាំងពីរនេះ?


ថ្ងៃអង្គារ, 22 ខែសីហា 2023 12:09  BeeTube News