កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅនេះ រូបភាពរបស់លោកវណ្ណដាដែលត្រូវបានបង្ហោះឡើងរួមគ្នាជាមួយប្អូនៗសិស្សានុសិស្សនៅសាលារៀនមួយកន្លែងនៃកម្មវិធី Charity បានទាក់ទាញចំំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង។ ជាការពិតទៅ នេះគឺជារូបភាពដែលផ្តិតឡើងនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នៅក្នុងដំណើរបេសកម្មសំណេះសំណាល និងចែកសម្ភារៈសិក្សាដល់ប្អូនៗកុមារអូទីហ្សឹម ដែលហៅ«Journey From The Heart»។
គួរបញ្ជាក់ផងដែរកម្មវិធីមួយនេះគឺមានគោលបំណងក្នុងការរៃអង្គាសថវិកា និងបង្កើនការយល់ដឹងអំពីកុមារអូទីហ្សឹម។ យ៉ាងណាមិញសកម្មភាពមួយចំនួននៅក្នុងថ្ងៃនោះកត់សម្គាល់ឃើញថាមានដូចជា លោកវណ្ណដាច្រៀងចំរៀងទៅកាន់ប្អូនៗកុមារ សកម្មភាពច្រៀងរបស់ប្អូនៗ កម្មវិធីញ៉ាំអាហារថ្ងៃត្រង់រួមគ្នា និងការផ្តិតពណ៌បាតដៃរួមគ្នាជាដើម។
ខណៈដែលលោកវណ្ណដាទើបតែបញ្ចប់បេសកកម្ម«Journey From The Heart» ថ្មីៗនេះ លោកជីដេវីតឯណោះវិញក៏ទើបតែបានបញ្ចប់បេសកម្មការងាររួមគ្នាជាមួយនឹងសិល្បកររៀមច្បង លោកហួរឡាវីផងដែរ។
ដោយកាលពីព្រឹកថ្ងៃទី១១ ខែសីហាកន្លងទៅនេះ លោកជីដេវីតទើបតែបានបញ្ចេញបទចម្រៀងស្នាដៃរួមគ្នាជាមួយលោកគូហួរឡាវី ដែលមានចំណងជើងថា«ឳ!សង្សារបងហ្អើយ» រឺហៅថា«Ohh!MyDarling…»។
គួរបញ្ជាក់ផងដែរ ម្យ៉ាងវិញទៀតបទចម្រៀងមួយនេះត្រូវបានដឹកនាំឡើងក្រោមស្នាដៃផ្ទាល់របស់លោក Athika ផងដែរ ដែលធ្វើអោយ MV ចម្រៀងកាន់តែមានភាពស៊ីគ្នា និងទាក់ទាញសម្រាប់បទចម្រៀងមួយនេះខ្លាំងណាស់។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសំរាប់ការផ្សព្វផ្សាយពីភាពសំខាន់របស់កុមារអូទីហ្សឹមនៅក្នុងសង្គម និងការលើកកំពស់តំលៃការងាររួមបញ្ចូលគ្នារបស់សិល្បករគ្រប់ជំនាន់របស់កំពូលរ៉េបផ័រទាំងពីររូបនេះ?