ខណៈពេលដែលលោកជីដេវីតត្រៀមចេញអាល់ប៊ុមថ្មីត្រលប់ទៅក្នុងយុគ Dinosaur លោកវណ្ណដាក៏ហាក់ដួចជាត្រៀមជើងព្រួលនឹងចេញអាល់ប៊ុមថ្មីឆាប់ៗបន្តពីបទចាស់ Solo របស់លោកដែលបានចេញកាលពីបីឆ្នាំមុនផងដែរ។ គួរបញ្ជាក់ផងដែរស៊េរីនៃបទ Solo នេះមានចំនួន២បទរួចមកហើយដែលត្រូវបានចេញបន្តបន្ទាប់គ្នាជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែមករាដោយនៅក្នុងនោះមានបទ Solo បានចេញកាលពីឆ្នាំ២០២១ និងបទ Solo Again ចេញកាលពីឆ្នាំ២០២២។ អ្នកទាំងពីរហាក់ដូចជាមានកាដូបទចម្រៀងរបស់ខ្លួនរួចជាស្រេចដើម្បីចេញផ្សាយនៅក្នុងឳកាសពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកជីដេវីតក៏ទើបតែប្រកាសនឹងជិតចេញផ្សាយអាល់ប៊ុមទី៤របស់លោកមានឈ្មោះថា Passion 2 The Sky នៅក្នុងសប្តាហ៍ទី៤ នៃខែមករាខាងមុខនេះផងដែរ ដោយត្រូវបានបែងចែកជាបី Episode ដោយឡែកៗពីគ្នា សំរាប់នៅក្នុង Episode ដំបូងនឹងចេញផ្សាយជាផ្លូវការមុនគេនេះឈ្មោះថា Epi (Dinosaur) ដែលមានទាំងអស់សរុបទៅដល់៧បទ។
យ៉ាងណាមិញលោកវណ្ណដាកាលពីពេលថ្មីៗនេះក៏ទើបតែបានចែករំលែកបទចំរៀងចាស់របស់លោកមួយបទដែលមានចំណងជើងថា«Solo»នៅលើគណនីហ្វេសប៊ុករបស់លោកផងដែរកាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅនេះដែរជាមួយនឹងខេបសិនថា«Came a long way» ដែលដូចគ្នាទៅនឹងតំរុយដំបូងដែលលោកបានធ្លាប់បញ្ចេញប្រាប់អ្នកគាំទ្ររួចមកហើយកាលពីពេលកន្លងទៅជាមួយនឹងរូបភាពរបស់លោកព្រមនឹងខេបសិនថា «Solo again and again»។ ទាក់ទងទៅនឹងការរំលឹកបទចម្រៀងចាស់របស់លោកមួយបទនេះ លោកជីដេវីក៏ហាក់ត្រលប់ទៅរំលឹកបទចម្រៀងចាស់របស់លោកមួយបទដូចគ្នាដែលមានចំណងជើងថា«អាយដលកំហូច» ដែលបានចេញផ្សាយកាលពី៣ឆ្នាំមុនដូចគ្នា និងបានធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងចំពោះជំហ៊ានមួយនេះរបស់លោកជីដេវីត។ តើការំលឹកបទចម្រៀងចាស់ៗរបស់ពួកគេតំណាលគ្នានេះមានអត្ថន័យពិតយ៉ាងណា?យ៉ាងណាមិញកត់សម្គាល់ឃើញថាបទចម្រៀងថ្មីៗរបស់លោកជីដេវីតហាក់ដូចជាមានគំនិតច្នៃប្រឌិត និងបង្ហាញពីអត្តសញ្ញាណរបស់លោកយ៉ាងឡូយអស្ចារ្យផងដែរ ដែលជា inspiring ដ៏ល្អបង្ហាញភាពជឿជាក់លើខ្លួនឯងមកកាន់ទស្សនិកជន។ រីឯលោកវណ្ណដាក៏មានខនសិបថ្មីប្លែកៗរបស់លោកដែលអាចបំរើអារម្មណ៍មនុស្សគ្រប់គ្នាអោយមក Relate ជាមួយនឹងលោកបានផងដែរ។