តាមរយៈបទចម្រៀង DissTrack របស់លោកជីដេវីត "ចុម! អាអូនអត់ដេក" លោកជីដេវីតបានស៊កសៀតនូវប៉ារ៉ូលចម្រៀងផ្តឺផ្តងទៅកាន់លោកវណ្ណដាវិញថាកុំខឹងខ្មែរដូចគ្នាទេ ទើបម្ល៉ោះហើយលោកវណ្ណដាក៏បានធ្វើការត្បកទៅកាន់លោកជីដេវីតវិញតាមរយៈ Podcast របស់ពូជ្រួញ។ លោកវណ្ណដាបានស៊តសៀតទៅវិញយ៉ាងសុភាពបែបលេងសើចថា KSK Khmer Srolanh Khmer បើស្រលាញ់គ្នាកុំយករបស់គ្នាណា! ដែលបានធ្វើអោយលោក Ravenblaze និងពូជ្រួញអស់សំណើចឡើងព្រមគ្នា។
លោកវណ្ណដានៅបញ្ជាក់ជារឿយៗប្រកាន់នូវទស្សនៈរបស់លោកថា ស្អប់ខ្ញុំចុះប្រសិនបើពិភពលោកលែងទទួលស្គាល់ការពិត ដែលធ្វើអោយទស្សនិកជនកាន់តែជឿជាក់កាន់តែច្បាស់ថាការអះអាងរបស់លោកវណ្ណដាសុទ្ធជាការពិតនិងត្រឹមត្រូវ។ លោកវណ្ណដាហាក់បានឆ្លងកាត់នូវរឿងរ៉ាវលំបាកពីមុនមកជាច្រើនដែលធ្វើអោយលោកនាពេលនេះមានការប្រកាន់មុតមាំនិងជឿជាក់លើខ្លួនឯងតែម្នាក់គត់ និងលែងមានទំនុកចិត្តលើអ្នកខាងក្រៅទើបពូជ្រួញនិងលោក Ravenblaze ហាក់យល់ចិត្តនិងមើលដឹងពីស្ថានភាពរបស់លោកវណ្ណដាថាមកពីណា។
ពួកគេមានតែបន្តគាំទ្រ និងផ្តល់កំលាំងចិត្តសំរាប់រូបលោកមិនថារូបលោកគឺជាភាគីដែលខុសនៅក្នុងរឿងមួយនេះរឺក៏មិនមែន។ យ៉ាងណាមិញផងដែរ អ្នកទាំងបីក៏ហាក់ដូចជាគាំទ្រនៅលើគោលជំហរមួយនេះផងដែរគឺជាខ្មែរដូចគ្នាមិនគួរណាថតចម្លងយករបស់គ្នានោះទេខណៈដែលលោកវណ្ណដាហាក់ដូចជាបោះពាក្យសំដីនេះឡើងដោយប្រយោលចំពោះទៅកាន់លោកជីដេវីតដែលមិនគួរណាទំលាយប៉ារ៉ូលចម្រៀងរបស់លោកមិនទាន់ចេញបែបនេះម្តងទៀតឡើយ។ ថ្វីបើសង្គ្រាម Diss Track នេះត្រូវបានបញ្ចប់ តែរឿងរ៉ាវទំនាស់នៅមិនទាន់បានចប់សព្វគ្រប់នោះទេ ដូចនេះមានតែរង់ចាំមើលប្រតិកម្មគួរអោយកត់សម្គាល់របស់ម្នាក់ៗសិនហើយ។