ឈានចូលមកដល់ដើមខែចេត្រនេះ សង្កេតឃើញថាកម្មវិធីសង្ក្រាន្តបុណ្យភូមិនៅតាមទីកន្លែងសាធារណៈនានាបានចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ។ យ៉ាងណាមិញផងដែរនៅក្នុងឆ្នាំនេះកម្មវិធីមហោស្រពសិល្បៈបុណ្យភូមិដ៏ធំអស្ចារ្យជំនាន់ទី១០ ដែលមានឈ្មោះថាបុណ្យភូមិមានជើងក៏បានចាប់ដំណើរដូចគ្នាផងដែររាប់ចាប់តាំងពីថ្ងៃទី១មកម្ល៉េះ។ ដោយចាប់ផ្តើមពីការធ្វើការប្រគំតន្រ្តីរយៈពេលពីរថ្ងៃនៅក្នុងសប្តាហ៍ទី១នៃកម្មវិធី គឺនៅថ្ងៃទី១ និងទី២ នៅឯ Phnom Penh Factory ក្រោមការចូលរួមសម្តែងពីសិល្បករកម្ពុជាជាច្រើនរូបពោរពេញដោយជំនាញ និងទេពកោសល្យសិល្បៈ។ ដោយមានការលក់សំបុត្រចូលរួមទស្សនាដើម្បីរៃអង្គាសថវិកាផ្គត់ផ្គង់ដល់ដំណើរការកម្មវិធីទាំងមូលដែលមានរយៈពេល១០ថ្ងៃ មិនថ្វីយ៉ាងណា សង្កេតឃើញកម្មវិធីប្រគំតន្រ្តីទាំងពីរថ្ងៃនៅតែមានបណ្តាទស្សនិកជនចូលរួមយ៉ាងច្រើនកុះករចូលរួមលេងកំសាន្ត និងលើកទឹកចិត្តដល់សិល្បកររបស់យើង។ អ្វីដែលមិននឹកស្មានដល់នោះផងដែរគឺថាសិល្បករបារមីមួយចំនួនក៏បានធ្វើការសម្តែងការប្រគំតន្រ្តីបទចម្រៀងថ្មីរបស់ពួកគេផងដែរសំរាប់អបអរថ្ងៃសង្ក្រាន្ត ក៏ដូចជាកាដូពន្ញាក់អារម្មណ៍បណ្តាអ្នកគាំទ្រចូលរួមទស្សនា។ ដោយនៅក្នុងនោះមានដូចជាលោកវណ្ណដា និងលោកវណ្ណថានដែលសម្តែងបទថ្មីរបស់ពួកគេរួមគ្នា និងក្រុម Polarix សម្តែងបទថ្មីរបស់ពួកគេដែលធ្លាប់់បានបង្ហាញ Teaser ខ្លីមួយតាមរយៈបណ្តាញសង្គមរួចមកហើយ។ តើទស្សនិកជនពេញចិត្តបទចម្រៀងសង្ក្រាន្តចូលឆ្នាំរបស់ពួកគេកម្រិតណា? តោះខមមែនប្រាប់អេដមីនម្នាក់មួយផងណា!