BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa បង្ហោះបទ Freestyle លំនាំបទ“Not like yerng”

ថ្ងៃចន្ទ, 15 ខែកក្កដា 2024 13:43  BeeTube News

photo_1_2024-07-15_13-39-37

កាលពីយប់ថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះ លោកវណ្ណដាបាន Surprise ទំលាក់នូវវិដេអូចម្រៀង Freestyle មួយ មានចំណងជើងថា«Not Like Yerng» ដែលទំនងជាលោកបានយកលំនាំតាមបទ«Not Like Us» របស់លោក Kendrick Lamar អាយដលរបស់លោក។ គួរអោយចាប់អារម្មណ៍ផងដែរថា មួយរយៈពេលកន្លងទៅនេះ លោកវណ្ណដាក៏ធ្លាប់បានបង្ហោះ និងចែករំលែកស្តេធឺសទាក់ទងពីលោក Kendrick Lamar ពីមុនមកដែរ។ ដូចជានៅខណៈពេលដែលលោកបានទៅសម្តែងការប្រគំតន្រ្តី Sabaidee Fest នៅសហរដ្ឋអាមេរិក លោកវណ្ណដាក៏បានទៅចូលរួមទស្សនា Concert របស់លោក Kendrick Lamar ផងដែរ និងបានចែករំលែកស្តេធឺសគាំទ្រថា«6 times they not like yerng, mann Kendrick is crazy»។ 

photo_3_2024-07-15_13-39-37

ខណៈចូលមកក្នុងថ្ងៃទី០៥ ខែកក្កដា លោកវណ្ណដាក៏បានចែករំលែកបទ«Not Like Us» របស់លោក Kendrick Lamar ថែមទៀតនៅលើគណនីហ្វេសប៊ុករបស់លោកតែម្តង។ គួរបញ្ជាក់ផងដែរថា ស្របពេលដែលលោកវណ្ណដាចេញបទ«Not like yerng» នេះ ក៏មានមហាជនមួយចំនួនក៏ងាកមកចាប់អារម្មណ៍លោក Drake ផងដែរ ព្រោះលោក Drake គឺជាគូសត្រូវចម្រៀង Disstrack ជាមួយលោក Kendrick Lamar ហើយនៅសហរដ្ឋអាមេរិក។ តើទស្សនិកជនយល់យ៉ាងណាដែរចំពោះបទចម្រៀង Freestyle «Not like yerng» របស់លោកវណ្ណដានេះ?

photo_4_2024-07-15_13-39-37

photo_2_2024-07-15_13-39-37



 


ថ្ងៃចន្ទ, 15 ខែកក្កដា 2024 13:43  BeeTube News