កាលពីថ្ងៃសុក្រ ទី១៩ ខែឧសភាកន្លងទៅនេះ លោកវណ្ណដាបានចែករំលែកសារមួយដ៏គួរអោយភ្ញាក់ផ្អើលនៅលើហ្វេសប៊ុក។ ដោយមានរូបរបស់លោកក្នុងឈុតថាក់ស៊ីដូពណ៌សរំលេចឡើងយ៉ាងស្រស់សង្ហានៅលើផ្ទៃPosterមួយផ្ទាំងអមនឹងតួអក្សរធំៗថា«Forbes 30 Under 30» ពិតជាបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនដោយក្តីរំជើបរំជួលជាខ្លាំង និងដូចការរំពឹងទុកគឺលោកវណ្ណដាពិតជាបានចូលទៅក្នុងទស្សវដ្តីលំដាប់ថ្នាក់ពិភពលោកដ៏ល្បីគឺទស្សនាវដ្តី Forbes ពិតមែន។ គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តី Forbes គឺជាទស្សនាវដ្តីដ៏ល្បីលំដាប់ថ្នាក់ពិភពលោកដែលចុះផ្សាយពីបុគ្គលល្បីៗនៅជុំវិញពិភពលោក និងទស្សវដ្តីនេះទៀតសោតក៏ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយពិភពលោកមួយដែលផ្តោតលើអាជីវកម្ម ការវិនិយោគ បច្ចេកវិទ្យា សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងជីវិតនៃការរស់នៅជាដើម។ លោកវណ្ណដាក៏បានសម្តែងការអរគុណទៅកាន់ទស្សនាវដ្តី Forbes ដែលបានចុះផ្សាយពីលោក និងបណ្តាអ្នកគាំទ្ររបស់លោកថា«ពិតជាចង់អរគុណទៅកាន់អ្នកទាំងអស់គ្នាមុនគេសម្រាប់ការគាំទ្រដ៏ខ្លាំងក្លាមួយនេះ, បើសិនជាគ្មានអ្នកក៏គ្មាន VANNDA នៅពេលនេះដែរ
អរគុណខ្លាំងមែនទែនទៅកាន់ Forbes ! អរគុណចំពោះវត្តមានខ្ញុំនៅក្នុង "the 30 Under 30 Asia list –Class of 2023"។ យ៉ាងណាមិញផងដែរ សង្កេតឃើញថាទស្សនាវដ្តី Forbes បានចុះផ្សាយពីលោកវណ្ណដាដោយបង្ហាញលោកជាបុគ្គលមួយរូបស្ថិតនៅក្រោមវ័យ៣០ឆ្នាំ ដែលបានផ្សាភ្ជាប់តន្រ្តី និងការរ៉េបនៅកម្ពុជាជាមួយនឹងឧបករណ៍តន្រ្តីខ្មែរបុរាណ ធ្វើអោយកិត្តិនាមរបស់លោកកាន់តែល្បីរន្ទឺមិនថានៅក្នុងស្រុក និងឈានទៅដល់ក្នុងតំបន់។ ជាពិសេសលោកវណ្ណដាបានធ្វើអោយអន្តរជាតិស្គាល់កម្ពុជាតាមរយៈបទ«Time To Rise»របស់លោក។ ចុះទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាចំពោះជោគជ័យមួយនេះរបស់លោកវណ្ណដា?