BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa Early ទំលាក់បទថ្មី​​​ជាមួយ Awich “6 Years In The Game”

ថ្ងៃចន្ទ, 22 ខែមករា 2024 14:04  BeeTube News

2024-01-22 13.59.00 (1)

ក្រោយបញ្ចេញ Teaser បទថ្មីជាមួយ Awich “6 Years In The Game” កាលពីយប់មិញនេះ លោកវណ្ណដាបាន Surprise Early Release ជា Audio Version តែម្តងនៅក្នុងឆាណែលយូធូបផ្លូវការរបស់លោកនៅមួយម៉ោងក្រោយពីទំលាក់ Teaser អាល់​​​ប៊ុម។ គួរបញ្ជាក់ផងដែរថា បទនេះត្រូវបានទំលាក់នៅក្នុងថ្ងៃឈានចូលថ្ងៃខួបកំណើតរបស់លោកវណ្ណដាផងដែរ នៅក្នុងថ្ងៃទី២២ ខែមករា។ 

2024-01-22 14.02.34

ដោយកន្លងមកលោកវណ្ណដាក៏បានបញ្ជាក់ផងដែរថា នៅរៀងរាល់ឆ្នាំលោកបានតែងតែទំលាក់បទចម្រៀងមួយបទនៅក្នុងថ្ងៃកំំណើត​​​ ដែលទាំងនោះរួមមានបទ J+O, Born This Way, If I Die, Khmer Blood, Chapter 1 និងបទ 6 Years In The Games នេះផងដែរ ដែលលោកវណ្ណដាត្រូវបានទំលាក់នៅក្នុងរយៈពេល៦ឆ្នាំ ៦ខែ ៦ថ្ងៃ ៦ម៉ោង ៦នាទី និង៦វិនាទីតែម្តង។ 

2024-01-22 13.59.06

សម្រាប់ M/V ផ្លូវការបទចម្រៀងមួយនេះជាមួយនឹង Awich ផងដែរ​​​ ពួកគេទាំងពីរនាក់នឹងបញ្ចេញឡើងជាផ្លូវការនៅម៉ោង៦ល្ងាចនេះហើយ។ យ៉ាងណាមិញផងដែរ កាលពីម្សិលមិញ អ្នកនាង Awich ក៏បានចែករំលែកបន្ត Teaser បទចម្រៀងរបស់ពួកគេ រួមទាំងបានបង្ហើបចំណាប់អារម្មណ៍ខ្លះៗអោយដឹងថា ថ្វីបើប្រទេសកម្ពុជាធ្លាប់ជួបនូវសម័យកាលដ៏ខ្មៅងងឹតកាលពី៥០ឆ្នាំមុន ប៉ុន្តែពេលអ្នកនាងបានមកប្រទេសកម្ពុជាកាលពីឆ្នាំមុន អ្នកនាងបានឃើញពីភាពអស្ចារ្យ និងថាមពលដ៏ខ្លាំងក្លារបស់លោកវណ្ណដា ដែលជាតារាចម្រៀងមួយរូបអាចអូសទាញមនុស្សរាប់ម៉ឺុននាក់មកទស្សនាការប្រគំតន្រ្តីរបស់លោកតាមរយៈការស្រលាញ់ចូលចិត្តតន្រ្តីរបស់លោក។ លោកគឺជានិម្មិតរូបមួយដែលបានធ្វើអោយផ្លាស់ប្តូរ និងកក្រើកមនុស្សជំនាន់ក្រោយ។ តោះ! ចង់ដឹងថា Awich មានអ្វីពិសេសនៅក្នុងបទថ្មីជាមួយលោកវណ្ណដា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា!

2024-01-22 13.58.50


 

 


ថ្ងៃចន្ទ, 22 ខែមករា 2024 14:04  BeeTube News