ព័ត៌មានចុងឆ្នាំតែម្តង! កាលពីពេលថ្មីៗនេះ ផលិតកម្មបារមីបានច្បិចយកព័ត៌មានរំជើបរំជួលអារម្មណ៍មួយ និងបង្ហោះនៅលើឆាណែល Tik Tok ផ្លូវការរបស់ខ្លួន ដោយទាក់ទងថាពីលោកវណ្ណដាអាចនឹងមានគំរោង Collab ជាមួយនឹងតារារ៉េបស្រីជប៉ុនម្នាក់ដ៏ល្បីល្បាញគឺអ្នកនាង Awich។
គួររំលឹកថាកាលពីក្នុងការប្រកួត The Rapper វគ្គផ្តាច់ព្រ័ត្រនៅឯកោះនរាថ្មីៗនេះ លោកវណ្ណដាបានមានការសម្តែងនៅលើឆាកមួយជាមួយនឹងអ្នកនាង Awich បន្ទាប់មកលោកក៏បានទម្លាយលើឆាកស្តែងៗតែម្តងថាពួកគេប្រហែលជាមាន Collaboration ជាមួយនឹងគ្នា ប៉ុន្តែយ៉ាងម៉េចយ៉ាងម៉ានោះមានតែត្រូវរង់ចាំមើលទាំងអស់គ្នា។ យ៉ាងណាមិញផងដែរ នៅក្នុងសម្តែងរួមគ្នារបស់ពួកគេ គឺអ្នកនាង Awich បានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា«Gila Gila» មកសម្តែង រីឯលោកវណ្ណដាវិញបានលើកយកបទ«មហិច្ឆតា» របស់លោកមកសម្តែង។
គួរអោយចាប់អារម្មណ៍បានថា អ្នកនាង Awich ក៏ធ្លាប់មាន Collab ជាមួយនឹងតារារ៉េបថៃលោក OG Bobby នៃផលិតកម្ម Hype Train ផងដែរកាលពី៨ខែកន្លងទៅនេះ នូវបទចម្រៀងដែលមានចំណងជើងថា«YEAH»។ ចង់ដឹងថាបទចម្រៀង Collab រវាងលោកវណ្ណដាវិញនឹងមានរសជាតិបែបណា កុំភ្លេច Save ទុកទាំងអស់គ្នា!