BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa Celebrate ខួបកំណើត២៧ឆ្នាំ និងទម្លាយបទថ្មី ft Kwan នៅ Listening Party

ថ្ងៃអង្គារ, 23 ខែមករា 2024 13:21  BeeTube News

2024-01-23 13.17.15 (1)

ប្រសិនបើទស្សនិកជនគិតថា បទ«6 Years In The Game» គឺជាកាដូតែមួយគត់ពីលោកវណ្ណដានៅក្នុងថ្ងៃខួបកំណើតរបស់លោក នោះទស្សនិកជនប្រហែលជាមានការថ្លោសធ្លោយហើយ ព្រោះជាការពិតទៅលោកវណ្ណដានៅមានសេសសល់កាដូបទចម្រៀងមួយបទទៀត ដែលលោកបាន Collab ជាមួយនឹងលោក Kwan នៅក្នុងអាល់ប៊ុម Sonmalai។ 

2024-01-23 13.17.30

បទចម្រៀងនោះមានចំណងជើងថា«មេឃបើកថ្ងៃ» ដែលលោក Kwan បានបញ្ចេញរួចមកហើយរួមជាមួយនឹងបទចម្រៀងទាំង៩បទទៀតរបស់លោកនៅក្នុង Listening Party ដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករាកន្លងទៅនេះ។ អាល់ប៊ុម Sonmalai Mixtape នេះ លោក Kwan បានទម្លាយឡើងថាអាចនឹងទំលាក់ជាផ្លូវការនៅថ្ងៃទី២៦ ខែមករាខាងមុខនេះ។ 

2024-01-23 13.17.26

គួរបញ្ជាក់ផងដែរថា បទ«មេឃបើកថ្ងៃ» គឺជាបទបិទគូថលេខរៀងទី១០នៅក្នុងអាល់ប៊ុមនេះតែម្តង ដែលមាន Ft ជាមួយនឹងលោកវណ្ណដា ខណៈដែលលោក Kwan ក៏បានបញ្ជាក់ត្រួសៗអោយដឹងថា ដែលលោកបានដាក់ចំណងជើងអាល់ប៊ុមនេះថា Sonmalai ព្រោះវាបានមកពីពាក្យ២រួមបញ្ចូលគ្នា គឺSon និង Malai គឺកូនប្រុសអ្នកស្រុកម៉ាឡៃ។ 

2024-01-23 13.17.51

យ៉ាងណាមិញផងដែរ ទាក់ទងនឹងថ្ងៃកំណើតលោកវណ្ណដាទៀតសោត ដែលជាគំរប់ខួបលើកទី២៧ លោកវណ្ណដានៅបានចែកចាយកាដូជាក្តីស្រលាញ់ជាច្រើនទៀតទៅកាន់កុមារកំព្រានៅឯអង្គការផ្ទះបាយកុមារ ដោយលោកបានផ្តល់ជាអាហារទៅកាន់ពួកគេរួមជាមួយនឹងកញ្ញា Lauryn។ 

2024-01-23 13.17.22

ជាពិសេសនៅក្នុងថ្ងៃនេះផងដែរ កញ្ញា Lauryn ក៏បានផ្ញើសារជូនពរលោកវណ្ណដា​​​«Happy Bornday peach I wish for you everyday…, “And in the end, it’s not the years in your life that count. It’s the life in your years.” you’re fantastic as VannDa & Mann Vannda. I’m Pround to be with VD but luckiest to be with Mann Vannda … Thank you so much for EVERYTHING you you @therealvannda»។ ចុះទស្សនិកជនមានពាក្យពេចន៍ជូនពរលោកវណ្ណដាដូចម្តេចខ្លះ?


ថ្ងៃអង្គារ, 23 ខែមករា 2024 13:21  BeeTube News