BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទចម្រៀងថ្មី របស់លោកវណ្ណដា VannDa ចំណងជើងថា បូកគីឡូ Bok Kalo កាន់តែកាច

ថ្ងៃអង្គារ, 22 ខែមីនា 2022 08:53  BeeTube News

សួស្តី អ្នកទាំងអស់គ្នា! ជួបគ្នាម្តងទៀតហើយ ហើយថ្ងៃនេះ Admin នឹងធ្វើ​ការ Review និង Reaction ទៅលើ បទចំរៀងថ្មីរបស់កំពូលតារា រ៉េប និង ហ៊ីបហប របស់យើង គឺលោក វណ្ណដា ដែលទើបតែនឹងចេញបានបីថ្ងៃទេ ហើយបទនេះឥឡូវកំពុងតែផ្ទុះខ្លាំងនៅលើ បណ្តាញសង្គមចាប់តាំងពីលោកបានធ្វើការ Post ជាផ្លូវការទាំងនៅក្នុង YouTube Channel និង Facebook Page របស់លោកនៅថ្ងៃទី១៨ ខែមីនា មកម្ល៉េះ។

maxresdefault (16)

អត្ថន័យនៃ Lyric

តាមរយៈវីដេអូរបស់អ្នកគាំទ្ររបស់ម្នាក់របស់លោកដែលបានបង្ហោះនៅលើបណ្តាញសង្គម YouTube ដោយបានថតនៅវីដេអូកាលពីថ្ងៃប្រគុំតន្រ្តីរបស់លោកថា អត្ថន័យនៃពាក្យ បូកគីឡូនេះ ចង់សំដៅទៅលើការការប្រមែរប្រមូលលុយគ្នាឬប្រជុំគ្នាដើម្បីដើរលេងកម្សាន្តឬដើម្បីធ្វើអ្វីមួយដែលនាំអោយមានបរិយាកាសសប្បាយរីករាយ។មានLyricថ្មីៗនិងគួរអោយចាប់អារម្មណ៏ជាច្រើន ប៉ុន្តែត្រង់កន្លែងដែល Admin ស្រឡាញ់ចូលចិត្តជាងគេ ត្រង់កន្លែងថា​​ ទៅវេងស្រេង ដឹកវែង មកញ៉ាំ ឡាប់យ៉េ!! ​ពីដំបូង Admin អត់ដឹងថា ឡាប់យ៉េនឹងមានន័យថាមិចទេ បន្ទាប់ពីAdminដើរសួរគេសួរឯងទៅពីដើមភូមិទៅចុងភូមិទើបដឹងថា អានឹងមានន័យថា បៀរយ័រអ្នកទាំងអស់គ្នា។ និងឃ្លាមួយទៀតដែលផ្ទុះដល់ចំណាប់អារម្មណ៏មិត្តយុវវ័យដូចគ្នាដែរនោះគឺ យប់នេះខ្ញុំសង្ហារដូច Tep Rindaro ដែលកន្លែងធ្វើអោយគ្រប់គ្នាមានការអស់សំណើចដែលបានយកឈ្មោះតារាសម្តែងជើងចាស់មកលាយបញ្ចូលគ្នាបែបនេះ។ ចំណែកឯ បទភ្លេងនិងMelody វិញកាន់តែកាចតែម្តងអ្នកទាំងអស់គ្នា!​! បទនេះមានលក្ខណៈប្លែកខុសពីបទមុនៗរបស់លោក Slow ផង ញាក់ផង បែប Hip-Hop ផងបែបសប្បាយៗផង ស្តាប់មិនចេះធុញទេ Admin ស្តាប់ចង់២០០ដងហើយតាំងពីចេញមក។ អ្វីដែលកាន់តែអេមទៀតនោះត្រង់វគ្គចុងក្រោយ ដោយមានការ Reverb បែបយឺតៗដែល បានធ្វើអោយបទមួយនេះកាន់តែកាច កាន់តែរន្ធាត់ញាប់ញ័រ តែម្តង។

photo_2022-03-17_13-52-10

អ្វីដែលពិសេសទៀតនោះ គឺ MV និងតួសម្តែងនៅក្នុងបទចំរៀងនេះ គឺពិតជាប្លែក​ហើយមានភាពច្នៃប្រឌិតខ្លាំងមែនទែន ការកាត់តប្លង់ថតនីមួយៗលាយបញ្ចូលគ្នាឡូយកប់តែម្តងទោះបីជាមួយតារាសម្តែងនិងSceneច្រើនមែតែមានលក្ខណៈស៊ីមេទ្រីគ្នាខ្លាំងណាស់ហើយត្រង់កន្លែងលោកបង្ហាញភាពក្រមិចក្រមើមដាក់Camera Zoomបែបភ្នែកត្រីវិញគឺកាន់តែពិសេសនិងថ្មីតែម្តង។អ្វីដែលកាន់តែនឹកស្មានមិនដល់ទៅទៀតនោះ MV មួយបទនេះ គឺមានការសម្តែងជាមួយនឹងនារីដ៏ស្រស់ស្អាតនិងស៊ិចស៊ី និងក្រុមរាំ Hip Hopជាច្រើនធ្វើអោយAudienceមិនខ្វះអីមើលនោះទេ។ នៅមិនទាន់អស់ទេMVនេះក៏មានការចូលរួមសម្តែងពី Raven Blaze, Cha Cha, Kmeng Khmer and កញ្ញា Sophia Kao ផងដែរ។ ដូច Admin ធ្លាប់បានលើកឡើងតាំងពីតំបូងមកអញ្ចឹងថា បទលើកនេះដឹងតែមិនធម្មតាទេ ហើយឥឡូវនេះអ្វីៗដែលយើងបានឃើញជាក់ស្តែងគឺហួសពីការរំពឹងទុកទៅទៀត ដូច្នេះហើយបានជាគេនិយាយថា គ្រប់បទចម្រៀងរបស់លោកវណ្ណដាមិនដែលធ្វើឲ្យហ្វេនៗខកចិត្តនោះទេ។ Admin គ្រាន់តែដកស្រង់យកចំនុចសំខាន់មួយចំនួនប៉ុណ្ណោះនិងអាចមានចំនុចផ្សេងៗទៀតដែលអ្នកទាំងអស់គ្នាពេញចិត្តជាក់ជាមិនខាន ហើយកុំភ្លេចCommentខាងក្រោមមកថា អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ជាមួយបទចម្រៀង បូកគីឡូនេះ។កុំភ្លេច​ Comment ប្រាប់ម្នាក់មួយមកណា!!

photo_2022-03-17_13-52-08

អត្ថបទដោយ ណាន់សំណាង​ (Calvin Nann) & ម៉ៅ គុយដង់​


ថ្ងៃអង្គារ, 22 ខែមីនា 2022 08:53  BeeTube News