កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុនបារមី និងលោកវណ្ណដាបានធ្វើការរៃអង្គាសប្រាក់ទ្រង់ទ្រាយធំមួយនៅលើបណ្តាញសង្គមសំរាប់ឧបត្ថម្ភទៅកាន់លោកព្រឹទ្ធចារ្យជាន់ចាស់នៅក្នុងប្រទេសកម្ពុជារបស់យើងដែលមានងារពេញថាព្រឹទ្ធាចារ្យ កោល្យវោហារ គង់ណៃ។ នៅក្នុងមូនិធិមួយនេះមានឈ្មោះថា«Rise for Master Kong Nay» ដែលជាយុទ្ធនាការមានគោលបំណងរៃអង្គាសប្រាក់អោយបាន១០០លានរៀលសំរាប់តបស្នងទៅកាន់ស្នាដៃបទចំរៀងរបស់លោករួមជាមួយនឹងលោកវណ្ណដាដែលមានចំណងជើងថា«Time To Rise» ទទួលបានការចូលទស្សនា១០០ដងនៅលើយូធូប។ តាមរយៈក្រុមហ៊ុនបារមីបានអោយដឹងថាដោយសារតែស្ថានភាពបច្ចុប្បន្នលោកតាគង់ណៃទើបតែបានសំរាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាយូរ នៅពេលនេះលោកតានៅមិនទាន់មានសុខភាពមាំមួនត្រលប់មកវិញទេ រីឯសកម្មភាពការងារក៏មិនទាន់អាចដំណើរការបាននៅឡើយដែរ ម្ល៉ោះហើយការរៃអង្គាសប្រាក់មួយនេះគឺជាទឹកចិត្តរបស់ប្រជាជនទាំងមូលសំរាប់សំរួលដល់ជីវភាពរស់នៅរបស់លោកតាក៏ដូចជាក្រុមគ្រួសារផងដែរ។ យុទ្ធនាការនេះនឹងធ្វើឡើងពេញរយៈពេលមួយខែចាប់ផ្តើមពីថ្ងៃទី២៥ខែតុលារហូតដល់២៥ខែវិច្ឆិកាខាងមុខនេះ។ ទស្សនិកជនទាំងអស់គ្នាអាចធ្វើការបរិច្ចាកបានទៅកាន់គណនី ABA ដែលមានលេខ ០០០ ៥៥៨ ៤៤០ ដោយមានឈ្មោះថា KONGSAMAY បាន។ ទន្ទឹមនឹងនោះផងដែរលោកវណ្ណដាផ្ទាល់ក៏បានធ្វើការចែករំលែកសារមូលនិធិពីក្រុមហ៊ុនបារមីទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ រួមជាមួយគ្នាទៀតនោះលោកក៏បានធ្វើការខមមែននៅខាងក្រោមការបង្ហោះសារមូលនិធិរបស់ក្រុមហ៊ុនបារមីដោយបានភ្ជាប់ជាមួយនឹងចំនួនទឹកប្រាក់ដែលលោកបានបរិច្ចាកទៅកាន់លោកតាគង់ណៃដែលមានទឹកប្រាក់សរុប ៩៩៩ដុល្លា ជាមួយនឹងសារជូនពរថាសូមអោយលោកតាឈ្នះអស់ជំងឺទាំងពួង។ ចំណែកឯអ្នកនាង Laura Mam ដែលជា CEO របស់ក្រុមហ៊ុនបារមីក៏បានសរសេរនៅក្នុងខមមែនប្រាប់ពីចំនួនទឹកប្រាក់ឧបត្ថម្ភរបស់ខ្លួនដែលមានចំនួន ១១១១ដុល្លាផងដែរ។ ទាំងនេះឆ្លុះបញ្ចាំងពីការធ្វើគំរូល្អមួយសំរាប់សិល្បកររបស់យើង។