កាលពីយប់ថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ លោកម៉ានវណ្ណដាបានបន្លឺដំណឹងឡើងតាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នៅសប្តាហ៍នេះ លោកនឹងមានជូនចម្រៀងមួយបទក្រោមចំណងជើងថា«Baby Mama»ដល់ទស្សនិកជន។ ស្របពេលជាមួយគ្នានេះ លោកវណ្ណដាក៏បានធ្វើការទំលាក់នូវវិដេអូចំរៀងថ្មីរបស់លោកមួយទៀតផងដែរនៅលើបណ្តាបណ្តាញសង្គមនានា ដែលមានដូចជា Tik Tok, Facebook និងInstagram ដែលបានធ្វើអោយបណ្តាអ្នកគាំទ្រកាន់តែពុះពោរចង់ទស្សនាខ្លាំងមែនទែន ជាពិសេសបងប្អូនអ្នកគាំទ្រដែលរស់នៅសហរដ្ឋអាមេរិក កំពុងតែស្នើសុំអោយលោកវណ្ណដាបន្តនូវការសម្តែង ជាពិសេសបទថ្មីរបស់លោកមួយនេះ នៅទីក្រុង Seattle ផងដែរ ដែលជា Last Stop របស់លោកនៅសហរដ្ឋអាមេរិក។
ម្យ៉ាងវិញទៀតក៏មានទស្សនិកជនខ្លះបានលួចខ្សឹបឡើងថា ពួកគេថែមទាំងបានឃើញលោកវណ្ណដាចាក់ស្តាប់ធ្វើបទនេះឡើងនៅខណៈពេលដែលលោកចូលរួមកម្មវិធី Sabaidee Fest នៅសហរដ្ឋអាមេរិកផងដែរ ហើយពួកគេពិតជារំភើបណាស់ដែលលោកវណ្ណដាបានបង្ហោះបទនេះឡើង។ យ៉ាងណាមិញផងដែរ ទាក់ទងនឹងបទចម្រៀងថ្មី«Baby Mama» នេះផងដែរ សង្កេតឃើញថាយើងក៏ធ្លាប់បានឃើញរូបលោកធ្លាប់បានបង្ហោះ Story ឡើងជាមួយកញ្ញា Lauryn ព្រមទាំង Mention កញ្ញា Lauryn ឡើងនៅលើនោះផងដែរ និងសរសេរបែបនេះឡើងថា«Baby Mama»។ ដូច្នេះ តើបទថ្មីនេះរបស់លោកវណ្ណដាមួយនេះ តើលោកកំពុងតែសំដៅរៀបរាប់ដល់គូស្នេហ៍របស់លោក កញ្ញា Lauryn រឺមួយយ៉ាងណា? តោះ! កំុភ្លេចរង់ចាំទស្សនានៅសប្តាហ៍នេះ!