BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

VannDa ក្លាយជា BA ប្រេន Volkswagen?

ថ្ងៃសុក្រ, 12 ខែមករា 2024 11:51  BeeTube News

2024-01-12 11.45.16 (1)

ញ៉ាក់! បន្ទាប់ពីឃើញរូបភាពលោកវណ្ណដាទម្លាយឡើងថតជាមួយនឹងរថយន្ត Volkswagenមួយគ្រឿងនៅលើបណ្តាញសង្គមដែលធ្វើអោយអ្នកគាំទ្រចាប់ផ្តើមមានការសន្និដ្ឋានឡើងថា លោកវណ្ណដាអាចនឹងក្លាយជា BA របស់ក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់Volkswagen ក្នុងពេលឆាប់ៗខាងមុខនេះ។ ព្រោះជារៀងរាល់ដង សង្កេតឃើញថាលោកវណ្ណដាតែងតែចោលតំរុយពីគំរោងការងារបន្ទាប់ដ៏រំភើបៗរបស់លោកដើម្បីបង្កើនភាពរន្ថើនអារម្មណ៍ញាប់ញ័រចិត្តកាន់តែខ្លាំងដល់អ្នកគាំទ្ររបស់លោក។ ដូចកាលពីឆ្នាំមុន ក្រោយផ្ទុះរឿងទាក់ទាងពី Coca BTS លោកវណ្ណដាក៏បានចូលក្លាយខ្លួនជាតារាទូតសុឆន្ទៈរបស់ក្រុមហ៊ុនកូកាកូឡាផងដែរ។ 

2024-01-12 11.45.23

និងក្រោយមកទៀត បន្ទាប់ពីផ្ទុះរឿងទាក់ទងពីលោកវណ្ណដាពាក់អាវ 07 របស់លោក Ronaldo លោកវណ្ណដាក៏បានក្លាយជា BA របស់សាប៊ូកក់សក់ Clear ប្រេនរបស់អ៊ីតាលីដូចនឹងលោក Ronaldo ដែរ។ ចុះទើបអ្នកគាំទ្រសង្ស័យឡើងថា តើរូបភាពកូនឡានដ៏ទាក់ទាញម៉ាក Volkswagen នេះ នឹងតំណាងអោយការឈានជើងចូលរបស់លោកវណ្ណដាជា BA របស់ប្រេនមួយនេះដែររឺទេ។ យ៉ាងណាផងនោះ វាត្រឹមជាការចោលសេចក្តីសន្និដ្ឋានរបស់អ្នកលេងនៅបណ្តាញសង្គម Tik Tok តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សរុបមកលោកវណ្ណដាបានក្លាយជា BA របស់ក្រុមហ៊ុនធំៗ ដែលមានដូចជា Coca Cola, Hanuman, Boxing Cambodia, Cellcard, Ten11, Vivo, Food Panda, Klassy Watches, និង Clear ជាដើម។

2024-01-12 11.45.29


 


ថ្ងៃសុក្រ, 12 ខែមករា 2024 11:51  BeeTube News