កាលពីយប់ថ្ងៃទី០៥ ខែមិថុនាកន្លងទៅនេះ លោកម៉ានវណ្ណដាលេងស្ងាត់ៗទំលាក់ Teaser Audio ចម្រៀងមួយបទរបស់លោកចែកជូនបណ្តាអ្នកគាំទ្របានសណ្តាប់ទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គម Instagram។ គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយនេះគឺត្រូវបានលោកវណ្ណដារំលេចឡើងជាមួយនឹងអត្ថន័យខ្លឹមសារទាក់ទងនឹងពាក្យថា«អត្តា ហិ អត្តនោ នាថោ» ដោយលោកវណ្ណដាបានច្នៃឡើងអមជាមួយនឹងប៉ារ៉ូលខេបសិនថា«អាត្មា និងខ្លួនឯង» ដែលមានភាពទាក់ទាញមួយបែប និងប្លែកតែម្តងហើយ! យ៉ាងណាមិញផងដែរ គួរអោយកត់សម្គាល់ថា បទចម្រៀងនេះ គឺត្រូវបានចេញផ្សាយបង្ហើបឡើងនៅមុនពេលការចេញធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោកនៅក្នុងកម្មវិធី«Sabaidee Fest»។
ម្យ៉ាងវិញទៀតផងដែរ បទចំរៀងមួយនេះសបញ្ជាក់ពីចំហាយថ្មីមួយនៃដំណើរចេញផ្សាយអាល់ប៊ុមថ្មីរបស់លោក ដែលគ្រោងនឹងទំលាក់ជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ។ ដោយបទកាលពីយប់មិញនេះគឺជាបទមួយក្នុងចំណោមទាំងដប់បទដែលមាននៅក្នុងអាល់ប៊ុមថ្មីរបស់លោក។ យ៉ាងណាមិញផងដែរ យើងនៅមិនទាន់ដឹងនៅឡើយទេ ថាលោកវណ្ណដានឹងគ្រោងទំលាក់បទនីមួយៗជាបណ្តើរៗរហូតដល់ការទំលាក់អាល់ប៊ុមទាំងមូលនៅក្នុងខែកញ្ញារឺយ៉ាងណា។ តើទស្សនិកជនមានដឹងដែររឺទេ? បើដឹង តោះកុំភ្លេចខមមែនប្រាប់អេដមីនម្នាក់មួយផងណា!