កាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ លោកវណ្ណដាបានធ្វើការបង្ហោះរូបភាពមួយចំនួននៅលើបណ្តាញសង្គម Instagram និងហ្វេសប៊ុក អំពីដំណើរកម្សាន្តលក្ខណៈគ្រួសាររបស់លោកនៅឯប្រទេសជប៉ុន។ យ៉ាងណាមិញគួរអោយកត់សម្គាល់ផងដែរថារូបភាពចែករំលែករបស់លោកទាំងនេាះទទួលបានមតិគាំទ្រយ៉ាងច្រើនពីបណ្តាអ្នកគាំទ្រសាសន៍ដទៃទៀតដូចជាប្រជាជនថៃ និងជប៉ុនជាដើម ដែលបញ្ជាក់បានថាលោកវណ្ណដាបានឈានមួយកម្រិតទៅក្លាយទៅជាតារាកម្រិតថ្នាក់អន្តរជាតិម្នាក់ហើយ។ មិនតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រមួយចំនួនទៀតក៏បានធ្វើការបញ្ចេញមតិថាលោកវណ្ណដាពេលនេះស្រដៀងទៅនឹងតារារ៉េបផ័រអាមេរិច Talib Kweli ខណៈដែលលោកវណ្ណដាខ្លួនឯងធ្លាប់បានបញ្ជាក់ថាតារារ៉េបផ័រដែល Inspire លោកគឺជា Kanye West និង Kid Cudi។
មនុស្សមួយចំនួនទៀតក៏បានរំពឹងថាលោកវណ្ណដាអាចនឹងមានការសហការការងារជាមួយសិល្បករជប៉ុនផងដែរខណៈដែលលោកវណ្ណដាបានបញ្ចេញរូបថតទាក់ទងជាមួយនឹងតន្រ្តីនៅក្នុងប្រទេសជប៉ុនដូចជារូបភាពលោក Michael Jackson, រូបលោកឈរមើលឌីសចម្រៀង Hip Hop, Jazz និងឈរពីមុខផ្លាក់ថា No Music No Life។ គួរបញ្ជាក់ផងដែរលោកវណ្ណដាបានថតរូបភាពឡើងជាមួយក្រុមគ្រួសាររបស់លោកដែលមានឪពុកម្តាយរបស់លោក បងស្រីរបស់លោក និងបងប្រុសរបស់លោក ដោយលោកជាកូនពៅក្នុងក្រុមគ្រួសារតែម្តង។ អ្នកទាំង៥បានស្ថិតនៅក្នុងសំលៀកបំពាក់ជប៉ុន Yukata យ៉ាងស្រស់ស្អាតតែម្តងដែលធ្វើអោយអ្នកគាំទ្រលាន់មាត់សរសើរថាពួកលោកស្អាតនិងសង្ហាដូចក្រុម Yakuza នៅក្នុងរឿងភាគជប៉ុនដែលពោរពេញដោយអំណាចនិងកិត្តិយស។ យ៉ាងណាមិញផងដែរលោកវណ្ណដាក៏បានបញ្ជាក់ថាលោកនឹងអាចទំលាក់រូបភាពមួយចំនួនទៀតពីក្នុងអាល់ប៊ុម Family Trip នេះ។