កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅនេះ កំពូលតារារ៉េបផ័រដ៏ល្បីល្បាញក្នុងស្រុក លោកជីដេវីតបានធ្វើចែករំលែករូបភាពទទួលស្វាគមន៍សមាជិកថ្មីគ្រួសាររបស់ខ្លួនកូនប្រុសដែលមានឈ្មោះថាទេពបញ្ចវរាប ធ្វើអោយទាំងសិល្បករ និងបណ្តាអ្នកគាំទ្រមកពីគ្រប់ទិសទីចូលរួមត្រេកអរយ៉ាងកក្រើកនៅលើបណ្តាញសង្គម។ ដំណឹងដ៏រីករាយនេះក៏បានតាមមកពីក្រោយនៃដំណឹងដ៏សោកសៅមួយរបស់ដៃគូប្រជែងរ៉េបផ័រដ៏ល្បីល្បាញលោកវណ្ណដាដែលលោកបានបង្ហោះរូបភាពសោកសង្រេងនៃការបាត់បង់ឆ្កែសំណព្វចិត្តរបស់លោកដែលមានឈ្មោះថា Alien កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។
ប្រធានបទសាងអារម្មណ៍ផ្ទុយគ្នាស្រលះទាំងពីរនេះបានធ្វើអោយមហាជនជាច្រើននាក់ចាប់ផ្តើមបើកការបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងរិះគន់យ៉ាងជះដៃទៅលើលោកវណ្ណដាយ៉ាងខ្លាំង ដោយមនុស្សមួយចំនួនយល់ឃើញថាលោកវណ្ណដាមិនគប្បីបង្ហោះដំណឹងសោកសៅនេះនៅថ្ងៃដែលលោកជីដេវីតកំពុងមានរឿងសប្បាយរីករាយនោះទេ ម្យ៉ាងវិញទៀតឆ្កែរបស់លោកក៏បានស្លាប់តាំងតែពីថ្ងៃទី១៤មកម្ល៉េះ ខណៈដែលកូនប្រុសលោកជីដេវីតទើបតែកើតនៅថ្ងៃទី១៥ សមហើយដែលលោកបង្ហោះឡើងនៅថ្ងៃទី១៦ អ្នកខ្លះក៏យល់ឃើញថានេះអាចជាចេតនាមួយដែលលោកវណ្ណដាចង់បង្កើតរឿង។
ខណៈដែលម្ខាងកំពុងឈូឆរដោយពាក្យ«Congratulations» ម្ខាងទៀតក៏ផ្ទុះនូវពាក្យ«RIP» ជាហូរហែ មិនចប់ត្រឹមនោះនៅមានការប្រៀបប្រដូចមិនសមរម្យទាក់ទងពី Alien និងកូនប្រុសលោកជីដេវីត តែថ្វីបើពួកគេសុទ្ធតែជារបស់សំណព្វចិត្តអាយដលទាំងពីរ អេដមីនសុំឈរនៅកណ្តាល ហើយអារកាត់ថាមនោសញ្ចេតនាពិតជាសំខាន់ខ្លាំងណាស់សំរាប់ពួកគេម្នាក់ៗ ដោយឡែកបើអាចសូមមេត្តាដកចេញនូវកត្តាសង្គមទាំងមូលដែលជះឥទ្ធិពល។ តើទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណា? Let me know in your comment below!